រដ្ឋាភិបាលអ៊ីស្រាអែល បានលុបចោលទិដ្ឋាការសម្រាប់សមាជិកសភាឆ្វេងនិយមបារាំង ២៧រូប និងមន្ត្រីមូលដ្ឋាន រយៈពេលពីរថ្ងៃ មុនពេលពួកគេ ចាប់ផ្តើមដំណើរទស្សនកិច្ច ទៅកាន់អ៊ីស្រាអែល និងទឹកដីប៉ាឡេស្ទីន កាលពីថ្ងៃអាទិត្យ។
ចំណាត់ការនេះ បានកើតឡើង ត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីអ៊ីស្រាអែល បានបញ្ឈប់សមាជិកសភាអង់គ្លេសពីររូបមកពីគណបក្សការងារដែលគ្រប់គ្រងអំណាច មិនឲ្យចូលប្រទេសនេះ។
ការសម្រេចនេះ ក៏បានកើតឡើង ចំពេលមានភាពតានតឹងផ្នែកការទូត បន្ទាប់ពីលោកប្រធានាធិបតី អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) បាននិយាយថា ប្រទេសបារាំងនឹងទទួលស្គាល់រដ្ឋប៉ាឡេ ស្ទីន ក្នុងពេលឆាប់ៗនេះ។
ក្រសួងមហាផ្ទៃរបស់អ៊ីស្រាអែល បាននិយាយថា ទិដ្ឋាការសម្រាប់សមាជិកសភាបារំាងទាំង ២៧រូប ត្រូវបានលុបចោល ក្រោមច្បាប់ដែលអនុញ្ញាតឲ្យអាជ្ញាធរហាមឃាត់មនុស្សដែលអាចធ្វើសកម្មភាពប្រឆាំងនឹងរដ្ឋអ៊ីស្រាអែល។
សមាជិក១៧រូបនៃក្រុមនេះមកពីគណបក្សអភិរក្សនិងកុម្មុយនីស្តរបស់បារាំង បាននិយាយថា ពួកគេបានក្លាយជាជនរងគ្រោះនៃ «ការដាក់ទណ្ឌកម្មរួម» ដោយអ៊ីស្រាអែល ហើយបានអំពាវនាវឲ្យលោកម៉ាក្រុង ធ្វើអន្តរាគមន៍។
ពួកគេបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ពួកគេត្រូវបានអញ្ជើញឲ្យធ្វើដំណើរ រយៈពេល ៥ថ្ងៃដោយស្ថានកុងស៊ុលបារាំង នៅទីក្រុងហ្ស៊េរុយសាឡឹម។