កាសែត Nikkei បានរាយការណ៍ថា រដ្ឋាភិបាល ជប៉ុនកំពុងពិចារណាលើឱកាសមួយ ដើម្បីស្នើនូវការបង្កើនការនាំចូលអង្ករពីសហរដ្ឋអាមេរិក និងសម្រួលដល់លទ្ធភាពរបស់យានជំនិះរបស់សហរដ្ឋអាមេ រិកចូលទៅកាន់ទីផ្សាររបស់ប្រទេសនេះ ខណៈដែលសម្បទានក្នុងអំឡុងពេលកិច្ចពិភាក្សាពាណិជ្ជកម្មដែលមានបំណងលុបចោលពន្ធនាំចូលដែលបានណែនាំពីមុននេះ ដោយប្រធានាធិបតីអាមេរិកលោក លោក ដូណាល់ ត្រាំ ( Donald Trump)។
ស្តង់ដាសុវត្ថិភាពផ្សេងគ្នា ដែលប្រើនៅក្នុងប្រទេសទាំងពីរ គឺជាបញ្ហាមួយសម្រាប់លទ្ធភាពរបស់ក្រុមហ៊ុនផលិតរថយន្តអាមេរិក ចូលទៅទីផ្សារជប៉ុន។ ជាលទ្ធផល រថយន្តអាមេរិកដែលនាំចូលដោយប្រទេសជប៉ុនត្រូវតែទទួលបានវិញ្ញាបនប័ត្រដាច់ដោយឡែក ដែលចំណាយពេលច្រើនខែ។
ជាងនេះទៅទៀត ទីក្រុងតូក្យូ ក៏កំពុងពិភាក្សាអំពីឱកាសមួយ ដើម្បីស្នើមានការបង្កើនការនាំចូលពីសហរដ្ឋអាមេរិកផងដែរ។ សារព័ត៌មាន Nikkei បានឲ្យដឹងទៀតថា ការនាំចូលខ្ពស់ អាចធ្វើឲ្យស្ថានភាពមានស្ថិរភាព ជាមួយនឹងឱនភាពអង្ករក្នុងប្រទេសនេះ។ តម្លៃអង្ករ បានកើនឡើងជាងពីរដងក្នុងឆ្នាំមុន ចំពេលមានតម្រូវការកើនឡើង និងការផ្គត់ផ្គង់មានកម្រិត។ រដ្ឋាភិបាលជប៉ុន បានសម្រេចផ្តល់បរិមាណអង្ករជាក់លាក់មួយពីស្តុកយុទ្ធសាស្ត្រមួយ ដោយសារតែរឿងនេះ។
ជុំទី១នៃការចរចារវាងសហរដ្ឋអាមេរិក និងជប៉ុនស្តីពីពន្ធគយ និងពាណិជ្ជកម្មទ្វេភាគី ត្រូវបានធ្វើឡើង នៅទីក្រុងវ៉ាស៊ីនតោន កាលពីសប្តាហ៍មុន។