ក្រសួងពាណិជ្ជកម្មនៃសាធារណៈរដ្ឋប្រជាមានិតចិន បានព្រមានអំពីការធ្វើអត្ថាធិប្បាយលើគោលនយោបាយពន្ធដាររបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ (Donald Trump) ថា ប្រទេសទាំងអស់ នឹងបាត់បង់ ប្រសិនបើគោលការណ៍ប្រើប្រាស់អំណាចសេដកិច្ច និងការគំរាមកំហែងលើពាណិជ្ជកម្មពិភពលោក។
ក្រសួងបាននិយាយថា៖«ដរាបណាពាណិជ្ជកម្មអន្តរជាតិ ត្រឡប់ទៅរកច្បាប់ព្រៃវិញ ដែលក្រុមអ្នកមានអំណាចកេងចំណេញផលប្រយោជន៍ពីអ្នកទន់ខ្សោយនោះ ប្រទេសទាំងអស់ នឹងក្លាយជាជនរងគ្រោះ»។
ក្រសួងបានសង្កត់ធ្ងន់ថា រដ្ឋាភិបាលក្រុងប៉េកាំងប្រឆាំងជាដាច់ខាតចំពោះប្រទេសណាមួយ ដែលឈានដល់ប់កិច្ចព្រមព្រៀង ធ្វើឲ្យខូចផលប្រយោជន៍របស់ប្រទេសចិន «ប្រសិនបើរឿងនេះ កើតឡើងពិតមែននោះ សាធារណៈរដ្ឋប្រជាមានិតចិន( PRC) នឹងមិនអត់ឱនឲ្យឡើយ ហើយនឹងចាត់វិធានការសងសឹកយ៉ាងម៉ឺងម៉ាត់»។
ក្រសួងពាណិជ្ជកម្ម បាននិយាយថា ទីក្រុងប៉េកាំងត្រៀមខ្លួនជាស្រេច ដើម្បីពង្រឹងសាមគ្គីភាព និងការសម្របសម្រួលជាមួយគ្រប់ភាគី «ដើម្បីរួមគ្នាឆ្លើយតប និងទប់ទល់នឹងការគំរាមកំហែងឯកតោភាគី»។ ប្រទេសចិនជឿជាក់ថា មនុស្សគ្រប់រូប គួរតែប្រកាន់យកភាពយុត្តិធម៌ ទាក់ទងនឹងគោលនយោបាយពន្ធគយរបស់សហរដ្ឋអាមេរិកនេះ។