ការស្ទង់មតិ៖ ការគាំទ្រ ចំពោះការដោះស្រាយសេដ្ឋកិច្ចរបស់លោក Trump ធ្លាក់ដល់កម្រិតទាបបំផុតថ្មី

2025/04/21 11:18:19 pm        151

ការគាំទ្រ ចំពោះប្រធានាធិបតីអាមេរិក លោក Donald Trump ពាក់ព័ន្ធនឹងសេដ្ឋកិច្ច បានធ្លាក់ចុះដល់កម្រិតទាបបំផុត ក្នុងអាជីពជាប្រធានាធិបតីរបស់លោក ដោយការមិនពេញចិត្តមានកាន់តែខ្លាំងឡើងៗ នៅទូទាំងគណបក្សធំៗទាំង២។

យោងតាមការស្ទង់មតិឈ្មោះ All-America Economic Survey (ការស្ទង់មតិជុំវិញបញ្ហាសេដ្ឋកិច្ចលើប្រជាជនអាមេរិកទាំងអស់) របស់ប្រព័ន្ធផ្សព្វផ្សាយ CNBC ដែលធ្វើឡើងនៅចន្លោះថ្ងៃទី៩ និងទី១៣ ខែមេសា បានបង្ហាញថា ការគាំទ្រ ចំពោះការដោះស្រាយផ្នែកសេដ្ឋកិច្ចរបស់លោក Trump ត្រូវបានរកឃើញមានកម្រិត ៤៣ភាគរយ បើប្រៀបធៀបទៅនឹងការមិនពេញចិត្តចំនួន ៥៥ភាគរយ។ នេះជាលើកទី១ ហើយ ដែលរូបលោកទទួលបានពិន្ទុអវិជ្ជមាន ពាក់ព័ន្ធនឹងបញ្ហាសេដ្ឋកិច្ច អំឡុងពេលកាន់តំណែងជាប្រធានាធិបតី។

ប្រព័ន្ធផ្សព្វផ្សាយ CNBC រាយការណ៍ថា ជនជាតិអាមេរិកប្រហែល ១.០០០នាក់ ត្រូវបានស្ទង់មតិទូទាំងប្រទេស ដោយកម្រិតល្អៀង ៣,១ភាគរយ។ 

ជារួម អ្នកឆ្លើយសំណួរ ៤៤ភាគរយ ពេញចិត្តនឹងការអនុវត្តរបស់លោក Trump ហើយ ៥១ភាគរយ មិនស្របតាម ដែលស្រដៀងនឹងការស្ទង់មតិរបស់ប្រព័ន្ធផ្សព្វផ្សាយ CNBC នៅចុងបញ្ចប់នៃអាណត្តិទី១ របស់លោក ក្នុងឆ្នាំ២០២០។ 

តែទោះជាយ៉ាងណាក្ដី ការធ្លាក់ចុះនៃការមានទំនុកចិត្តផ្នែកសេដ្ឋកិច្ចនេះ គឺកាន់តែបង្ហាញយ៉ាងច្បាស់លាស់ណាស់ ខណៈដែលសុទិដ្ឋិនិយមដែលបានកើតមានឡើងក្រោយការជាប់ឆ្នោតឡើងវិញរបស់លោក Trump បានធ្លាក់ចុះយ៉ាងខ្លាំង ដោយជំនួសមកវិញជាមួយនឹងការមានក្ដីបារម្ភកាន់តែខ្លាំងឡើងៗ អំពីសអតិផរិណា ការដំឡើងពន្ធ និងទិសដៅសេដ្ឋកិច្ច៕

អត្ថបទដែលទាក់ទង

រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1
អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm