លីបង់៖ ការរំសាយអាវុធក្រុមហេសបូឡាជាបញ្ហាស្មុគស្មាញ ខណៈការវាយប្រហារនៅភាគខាងត្បូងសម្លាប់មនុស្ស ២នាក់

2025/04/22 12:16:13 am        91

ប្រធានាធិបតីនៃប្រទេសលីបង់ បាននិយាយថា ការរំសាយអាវុធក្រុមហេសបូឡា គឺជាបញ្ហា «ស្មុគស្មាញ» ខណៈដែលអាជ្ញាធរ បានរាយការណ៍ថា ការវាយប្រហាររបស់អ៊ីស្រាអែល បានសម្លាប់មនុស្ស ២នាក់ នៅភាគខាងត្បូងនៃប្រទេសកាលពីថ្ងៃអាទិត្យ (ទី២០ ខែមេសា)។

ការវាយឆ្មក់ជាបន្តបន្ទាប់ បានកើតឡើង បើទោះបីជាមានបទឈប់បាញ់កាលពីខែវិច្ឆិកាក៏ដោយ ដែលព្យាយាមបញ្ចប់អរិភាពជាង ១ឆ្នាំ ជាមួយក្រុមហេសបូឡា ដែលទីក្រុងវ៉ាស៊ីនតោន បាននិងកំពុងដាក់សម្ពាធលើរដ្ឋាភិបាលលីបង់ឲ្យដកអាវុធរបស់ក្រុមនេះ។

យោធាអ៊ីស្រាអែល បាននិយាយថា ខ្លួនបានសម្លាប់សមាជិករបស់ក្រុមហេសបូឡាចំនួន ២នាក់ និងបានកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធយោធារបស់ក្រុមដែលគាំទ្រដោយអ៊ីរ៉ង់មួយនេះ។

លោកប្រធានាធិបតី លោក Joseph Aoun បាននិយាយថា ការរឹតបន្តឹង ដើម្បីមានការកាន់អាវុធតែបុគ្គលិករដ្ឋ គឺជា «បញ្ហារសើប និងស្មុគស្មាញ ដែលជាមូលដ្ឋានគ្រឹះ ក្នុងការរក្សាសន្តិភាពស៊ីវិល» ហើយតម្រូវឲ្យមាន «ការពិចារណា និងការទទួលខុសត្រូវយ៉ាងសមរម្យ»។

លោក Aoun បានប្រាប់អ្នកសារព័ត៌មានថា ប្រទេសលីបង់នឹងអនុវត្តសិទ្ធិស្របច្បាប់ផ្ទាល់ខ្លួនរបស់រដ្ឋ ជុំវិញបញ្ហាអាវុធនេះ «ប៉ុន្តែយើងត្រូវតែរង់ចាំភាពសមរម្យទៅតាមកាលៈទេសៈ» ដើម្បីអាចឲ្យរឿងនេះកើតឡើងបាន ដោយលោកបន្ថែមថា៖ «គ្មាននរណាម្នាក់និយាយមកកាន់ខ្ញុំ អំពីពេលវេលា ឬសម្ពាធអ្វីឡើយ»។

ក្រុមហេសបូឡា ដែលជាកងកម្លាំងដ៏មានឥទ្ធិពលនៅក្នុងប្រទេសលីបង់ ត្រូវបានធ្វើឲ្យចុះខ្សោយ អំឡុងសង្គ្រាមចុងក្រោយបង្អស់ជាមួយនឹងសត្រូវដ៏ធំបំផុតរបស់ខ្លួន ដែលរួមមានទាំងការលុកលុយផ្លូវគោករបស់អ៊ីស្រាអែល និងការទម្លាក់គ្រាប់បែកយ៉ាងធ្ងន់ធ្ងររយៈពេល ២ខែ ដែលបានកម្ចាត់ថ្នាក់ដឹកនាំរបស់ក្រុមសនេះ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm