មហាសេដ្ឋិនីវៀតណាមឈ្នះបណ្តឹងឧទ្ធរណ៍ តែនៅតែប្រឈមនឹងការជាប់ពន្ធនាគា ៣០ឆ្នាំ

2025/04/21 06:46:40 pm        185

មហាសេដ្ឋិនីវៀតណាម លោកស្រី Truong My Lan ត្រូវបានកាត់បន្ថយរយៈពេលជាប់ពន្ធនាគារមួយជីវិតមកត្រឹម ៣០ឆ្នាំ បន្ទាប់ពីឈ្នះបណ្ដឹងឧទ្ធរណ៍ជំទាស់នឹងសាលក្រមនៃការកាត់ក្តីលើកទី២ របស់លោកស្រី ពីបទចោទប្រកាន់នានា ដែលរួមមានទាំងការសម្អាតលុយកខ្វក់ផងដែរ។

អំឡុងសវនាការ នៅឯតុលាការប្រជាជនជាន់ខ្ពស់ ក្នុងទីក្រុងហូជីមិញ នាថ្ងៃចន្ទ (ទី២១ ខែមេសា) នេះ ចៅក្រមបានលើកឡើងថា គណៈវិនិច្ឆ័យបានពិចារណាដល់ភាពស្មោះត្រង់របស់លោកស្រី Lan និងការខិតខំប្រឹងប្រែងរបស់លោកស្រី ដែលព្យាយាមដោះស្រាយផលវិបាកនានា។

បើយោងតាមមេធាវីរបស់លោកស្រី បានឲ្យដឹងថា លោកស្រី Lan ដែលប្រឈមនឹងការកាត់ទោសប្រហារជីវិត ពាក់ព័ន្ធនឹងការកាត់ក្តីដាច់ដោយឡែកពីបទការក្លែងបន្លំដ៏ធំនោះ បាននិងកំពុងធ្វើការ ដើម្បីសងត្រលប់នូវទឹកប្រាក់រាប់រយលាន នៅក្នុងមូលនិធិធនាគារដែលត្រូវបានលួច។

អំឡុងសវនាការប្រហែល ១ខែ តុលាការបានដឹងឮថា ក្រុមមេធាវី និងក្រុមគ្រួសាររបស់លោកស្រី Lan បាននិងកំពុងធ្វើការជាមួយដៃគូបរទេស ដើម្បីបង្កើតផែនការសងបំណុលដល់អ្នកកាន់សញ្ញាបណ្ណ និងធនាគារ Saigon Commercial Bank ក្នុងរយៈពេលពី ២ ទៅ ៥ឆ្នាំ។

លោកស្រី Lan បាននិយាយអំឡុងមានដំណើរការនីតិវិធីថា៖ «ខ្ញុំសង្ឃឹមថា គណៈវិនិច្ឆ័យនឹងទទួលស្គាល់ការខិតខំប្រឹងប្រែងរបស់ខ្ញុំ ដើម្បីពិចារណា និងវាយតម្លៃករណីទាំងមូលប្រកបដោយមនុស្សធម៌»។

គួរបញ្ជាក់ថា លោកស្រី Lan បានក្លាយជាករណីដ៏ល្បីល្បាញបំផុតនៃការបង្រ្កាបអំពើពុករលួយរបស់បក្សកុម្មុយនីស្តកំពុងកាន់អំណាចរបស់វៀតណាម ដែលនាំទៅដល់ការឃុំខ្លួនមន្ត្រីជាន់ខ្ពស់ និងនាយកប្រតិបត្តិអាជីវកម្មជាច្រើននាក់។ ស្ត្រីវ័យ ៦៨ឆ្នាំរូបនេះ បានប្តឹងឧទ្ធរណ៍ជំទាស់នឹងការផ្ដន្ទាទោសជាប់ពន្ធនាគារមួយជីវិត បន្ទាប់ពីមានការកាត់ក្តីលើកទី២ ក្នុងខែតុលា ឆ្នាំ២០២៤ ជាពេលដែលលោកស្រី និងសហចុងចោទចំនួន ៣៣នាក់ ត្រូវបានរកឃើញថា មានទោសពីបទផ្ទេរដោយខុសច្បាប់នូវទឹកប្រាក់ប្រហែល ៤,៥ពាន់លានដុល្លារ ឆ្លងកាត់ព្រំដែនអន្តរជាតិ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am