បេសកជនពិសេសរបស់អង្គការសហប្រជាជាតិប្រចាំប្រទេសយេម៉ែន លោក Hans Grundberg កាលពីថ្ងៃអាទិត្យ បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការវាយប្រហារតាមផ្លូវអាកាសនាពេលថ្មីៗនេះរបស់សហរដ្ឋអាមេរិក នៅក្នុង និងជុំវិញកំពង់ផែប្រេងឥន្ធនៈ Ras Isa ភាគពាយព្យនៃទីក្រុង Hodeidah សមុទ្រក្រហមរបស់ប្រទេសយេម៉ែន។
លោក Grundberg បានសរសេរនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា៖«ដោយបានបញ្ជាក់តាមការលើកឡើងរបស់លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ អង់តូនីញ៉ូ ហ្គុយតឺរេស (Antonio Guterres)) ខ្ញុំមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីផលប៉ះពាល់នៃការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិក នៅក្នុង និងជុំវិញកំពង់ផែ Ras Isa លើជនស៊ីវិល ជាពិសេសអ្នកបើកបររថយន្តដឹកទំនិញ និងបុគ្គលិកកំពង់ផែ និងទៅលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល»។
លោកបានសរសេរថា វដ្តនៃការវាយប្រហារលើសមុទ្រក្រហមដោយក្រុមហ៊ួទី និងសហរដ្ឋអាមេរិក «ធ្វើឲ្យ ប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងសន្តិភាព និងហានិភ័យដែលអូសទាញប្រទេសយេម៉ែនបន្ថែមទៀត ចូលទៅក្នុងជម្លោះក្នុងតំបន់» ដោយលោកបានជំរុញឲ្យមានការអត់ធ្មត់ បន្ថយការភាពតានតឹងនិងការការពារជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលដោយភាគីទាំងអស់ស្របតាមច្បាប់អន្តរជាតិ។
លោកបានសរសេរថា ការវាយប្រហារលើសមុទ្រក្រហម ត្រូវតែបញ្ឈប់ជាមួយនឹង «ការធានាដែលអាចទុកចិត្តបាន» ដែលការពារវាពីការក្លាយជាទីលាននៃជម្លោះអូសបន្លាយ» ដែលជា «ចាំបាច់» សម្រាប់រក្សាប្រទេសយេម៉ែនមិនឲ្យ«រអិលទៅឆ្ងាយពីសន្តិភាព» និងសម្រាប់សន្តិសុខពិភពលោក។

