កងកម្លាំងការពារអ៊ីស្រាអែល (IDF) បាននិយាយថា នាយអគ្គសេនាធិការនៃកងទ័ពអ៊ីស្រាអែល លោក ឧត្តមសេនីយ៍ទោ Eyal Zamir បានទៅទស្សនាតំបន់ដែលគ្រប់គ្រងដោយអ៊ីស្រាអែល ក្នុងប្រទេសស៊ីរី ហើយបានប្តេជ្ញាថា អ៊ីស្រាអែលនឹងរក្សាវត្តមានយោធារបស់ខ្លួន នៅទីនោះ។
លោកបាននិយាយទៅកាន់មន្ត្រី និងទាហានអ៊ីស្រាអែលថា៖«តំបន់នេះ គឺជាតំបន់សំខាន់។ យើងបានបញ្ចូលវាបន្ទាប់ពីការដួលរលំនៃប្រទេសស៊ីរី ហើយនោះគឺជាមូលហេតុដែលយើងកំពុងកាន់កាប់ទីតាំងសំខាន់ៗ និងស្ថិតនៅជួរមុខ ដើម្បីការពារខ្លួនតាមរបៀបដែលល្អបំផុត។ ពីទីតាំងនេះ អ្នកអាចមើលឃើញទីតាំងទាំងអស់នៅតាមជួរភ្នំនេះ ដែលជាចំណុចយុទ្ធសាស្ត្រ»
លោកបានប្តេជ្ញាថា៖«យើងមិនដឹងថា អ្វីៗនឹងវិវឌ្ឍន៍ នៅទីនេះទេ ប៉ុន្តែវត្តមានរបស់យើង មានសារៈសំខាន់ផ្នែកសន្តិសុខ។ កងទ័ពនៃកងកម្លាំងការពារអ៊ីស្រាអែល( IDF) នឹងបន្តប្រតិបត្តិការ នៅក្នុងតំបន់សន្តិសុខ និងការពារអ្នកស្រុកពីការគំរាមកំហែងណាមួយ»។