អត្ត​ព​លិ​ក ៤​ប្រទេស​នឹង​ចូល​រួម​ប្រកួត​កីឡា​ទូកក្ដោង​ជើងឯក​អាស៊ាន​នៅ​កម្ពុជា​ចុង​សប្ដាហ៍​នេះ​

2021/12/07 06:10:22 pm        118

​ទូកក្ដោង៖ ការប្រកួត​កីឡា​ទូកក្ដោង​ជ្រើសរើស​ជើងឯក​អាស៊ីអាគ្នេយ៍ឆ្នាំ​២០២១ នៅ​ខេត្ត​ព្រះសីហនុនឹង​ប្រព្រឹត្តទៅនា​ចុង​សប្ដាហ៍​នេះ​ហើយចាប់ពី​ថ្ងៃ​ទី​១២ ដល់​ថ្ងៃ​ទី​១៧ ខែ​ធ្នូ ដោយមាន​ប្រតិភូ និង​អត្ត​ព​លិ​ក​សរុប​ចំនួន ៤​ប្រទេស​ចូលរួម​រួមមាន​សិង្ហ​បុរី ថៃ ម៉ាឡេស៊ី និង​ម្ចាស់ផ្ទះ​កម្ពុជា។​

​ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ CAMSOC និង​ជា​អនុប្រធាន​អចិន្ដ្រៃយ៍នៃ​គណៈកម្មការ​រៀបចំ​នេះបាន​បញ្ជាក់ថា ប្រតិភូ និង​កីឡាករដែល​នឹងចូលរួម​ការប្រកួត​នេះមាន​ចំនួន ៣៤​នាក់ដែល​គ្រោង​នឹង​មកដល់​កម្ពុជានា​ថ្ងៃទី​១០-១១ ខែធ្នូ​ខាងមុខ។ រីឯ​អាជ្ញាកណ្ដាល​-​ចៅក្រម និង​ជំនាញ​ការរៀបចំ​ការប្រកួត​អន្ដរជាតិបាន​មកដល់​កម្ពុជា​ហើយកាលពី​ម្សិលមិញ។​ ​ក្នុងនាម​ម្ចាស់ផ្ទះ កម្ពុជា​បាន​ត្រៀមខ្លួន​រួចរាល់ដើម្បី​ទទួល​បដិសណ្ឋារកិច្ច​ប្រតិភូ អត្ត​ព​លិ​ក និង​ភ្ញៀវ​ជាតិ​-​អន្ដរជាតិ ទាំង​ការ​ស្នាក់នៅ​-​ហូបចុក សន្ដិសុខ​-​សណ្ដាប់ធ្នាប់ និង​ការរៀបចំ​ទីលាន​ប្រកួត​ជាដើម ពោលគឺ​រង់ចាំតែ​ថ្ងៃ​ប្រកួត​មកដល់​ប៉ុណ្ណោះ។ គណៈកម្មការ​រៀបចំ​កា​រ​ប្រកួតបាន​ប្ដេជ្ញា​នឹងធ្វើ​ការទទួល​បដិសណ្ឋារកិច្ច​ភ្ញៀវ​ឲ្យ​បានល្អ​បំផុត ហើយ​សង្ឃឹមថា ព្រឹត្តិការណ៍​នេះនឹង​ដំណើរការ​ដោយ​ជោគជ័យ​ផងដែរ។​

​រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​ដដែល​បន្ថែមថា តាមរយៈ​ការធ្វើ​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​កីឡា​ទូកក្ដោង​អន្ដរជាតិ​នេះ នឹង​បង្ហាញ​ឲ្យ​ឃើញ​ពី​​វឌ្ឍនភាពក៏ដូចជា​ភាព​រីកចម្រើន ការអភិវឌ្ឍន៍ និង​ភាពទំនើបនៃ​ក្រុងព្រះសីហនុដល់​ភ្ញៀវទេសចរ​ជាតិ​-​អន្ដរជាតិ​ថា ក្រុងព្រះសីហនុបាន​បើកទទួល​ភ្ញៀវទេសចរ​យ៉ាង​កក់ក្ដៅ​ជាទីបំផុត។​ ​គួរ​ដឹងថា កម្មវិធី​ប្រកួត​នេះរៀបចំឡើង​ក្រោម​កិច្ចសហការ​រវាង​សហព័ន្ធ​កីឡា​ទូកក្ដោង​កម្ពុជា និង​សហព័ន្ធ​កីឡា​ទូកក្ដោង​សិង្ហ​បុរី ក្រោយ​ទទួលបាន​ការអនុញ្ញាត​ជាគោលការណ៍​ពី​រាជរដ្ឋាភិបាល និង​ទទួលបាន​ការគាំទ្រ​ពេញទំហឹង​ពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ​២០២៣។ ពិធី​បើក​ការប្រកួត​នេះនឹងធ្វើ​ឡើង​នា​ថ្ងៃទី​១២-​ធ្នូ មុន​ការប្រកួត​ផ្លូវការ​នៅ​ថ្ងៃ​បន្ទាប់ដែល​ធ្វើឡើង​ក្រោម​ពាក្យស្លោក «​យើងទាំងអស់គ្នា ស្រលាញ់​កីឡា​ទូកក្ដោង​»៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        82
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        379
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        467

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm