លោក Trump ព្រមានពីសេដ្ឋកិច្ចយឺតយ៉ាវ បើធនាគារកណ្ដាលមិនកាត់បន្ថយអត្រាការប្រាក់

2025/04/22 04:44:17 pm        120

ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃចន្ទ (២១ មេសា) ថា សេដ្ឋកិច្ចអាមេរិកអាចនឹងធ្លាក់ចុះ ប្រសិនបើអត្រាការប្រាក់មិនត្រូវបានបញ្ចុះភ្លាមៗទេនោះ ដោយលើកការរិះគន់របស់លោកម្តងហើយម្តងទៀតលើប្រធានធនាគារកណ្តាល លោក Jerome Powell ដែលនិយាយថា អត្រាការប្រាក់មិនគួរត្រូវបានបន្ទាបទេ រហូតដល់ខ្លួនកាន់តែច្បាស់ថា ផែនការពន្ធរបស់លោក Trump នឹងមិននាំទៅរកកំណើនអតិផរណាជាប់លាប់។

លោក Trump បាននិយាយនៅក្នុងការបង្ហោះនៅលើបណ្ដាញសង្គមថា "ជាមួយនឹងការចំណាយមាននិន្នាការធ្លាក់ចុះខ្លាំង នោះស្ទើរតែមិនមានអតិផរណាទេ ប៉ុន្តែអាចមានការយឺតយ៉ាវនៃសេដ្ឋកិច្ច លុះត្រាតែប្រមុខធនាគារកណ្ដាល បន្ថយអត្រាការប្រាក់ឥឡូវនេះ"។

កំណើនសម្ពាធពីរដ្ឋបាលអាមេរិកលើលោក Powell និងបំណងរបស់លោក Trump ដែលចង់ឱ្យប្រធានធនាគារកណ្ដាលរូបនេះចុះពីតំណែង បានធ្វើឱ្យទីផ្សារភាគហ៊ុនធ្លាក់ចុះ និងការសម្រុកលក់បណ្ណបំណុលកាន់តែខ្ពស់ ខណៈវិនិយោគិន និងក្រុមអ្នកវិភាគភ័យខ្លាចភាពរង្គោះរង្គើ ប្រសិនបើលោក Trump បញ្ឆេះជម្លោះ ជុំវិញឯករាជ្យភាពនៃគោលនយោបាយរូបិយវត្ថុរបស់ធនាគារកណ្ដាល ហើយព្យាយាមដកលោក Powell មុនពេលចុងបញ្ចប់នៃអាណត្តិរបស់លោកក្នុងពេលជាង ១ឆ្នាំខាងមុខ។

គេមិនច្បាស់ទេថាលោក Trump មានសិទ្ធិអំណាចដកតំណែងលោក Powell បានឬយ៉ាងណា ហើយបើទោះបីជាជោគជ័យក៏ដោយ ក៏រចនាសម្ព័ន្ធអភិបាលកិច្ចរបស់ធនាគារកណ្ដាល នឹងត្រូវផ្តល់ឱ្យសមាជិកក្រុមប្រឹក្សាភិបាលសេសសល់ និងប្រធានធនាគារក្នុងតំបន់ ជាអ្នកសម្រេចចិត្តលើអត្រាការប្រាក់ ដោយនេះអាចបង្ខំឱ្យសេតវិមានលូកដៃចូលកាន់តែជ្រៅលើកិច្ចការក្រុមប្រឹក្សាភិបាលធនាគារកណ្ដាលឯករាជ្យនោះ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        157
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        196
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        176

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm