មេដឹកនាំពិភពលោកនិងពលរដ្ឋនៅបណ្ដាប្រទេសជាច្រើនគោរពវិញ្ញាណក្ខន្ធសម្ដេចប៉ាប ក្រោយសោយទិវង្គត

2025/04/22 06:38:40 pm        122


កណ្តឹងព្រះវិហារត្រូវបានរោទ្ធិ៍ឡើងជាសញ្ញាបញ្ជាក់ពីការកាន់ទុក្ខ។ ក្រុមអ្នកបួងសួងបានសម្រុកចូលកាន់ទីសការៈនានានៅតាមបណ្ដាប្រទេសជាច្រើនជុំវិញពិភពលោក ដើម្បីបង្ហាញការគោរពចំពោះសម្តេចប៉ាបហ្វ្រង់ស៊ីស កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ បន្ទាប់ពីបុរីវ៉ាទីកង់ បានប្រកាសពីការយាងចូលទិវង្គតរបស់បុព្វជិតសាសនាអង្គនេះ ក្នុងព្រះជន្ម ៨៨ ព្រះវស្សា។

លោកប្រធានាធិបតីអាមេរិក Donald Trump បានបង្ហោះនៅលើបណ្ដាញសង្គម Truth Social ថា សូមព្រះអង្គប៉ាប ហ្វ្រង់ស៊ីស យាងទៅកាន់សុគតិភព។សូមព្រះជាម្ចាស់ប្រទានពរដល់អស់អ្នកដែលស្រឡាញ់និងអ្នកគោរពព្រះអង្គ។

ចំណែកព្រះមហក្សត្រ Charles និងនាយករដ្ឋមន្រ្តីអង់គ្លេសលោក Keir Starmer បានចូលរួមជាមួយបណ្ដាមេដឹកនាំពិភពលោកផ្សេងទៀតគោរពព្រះវិញ្ញាណក្ខន្ធសម្តេច ប៉ាប ហ្វ្រង់ស៊ីស ។

រីឯបណ្ដាមេដឹកនាំអាមេរិកឡាទីនកាលពីថ្ងៃចន្ទនោះដែរ បានបង្ហាញការសោកស្ដាយនិងសមានទុក្ខចំពោះការបាត់បង់សម្តេចប៉ាប ហ្វ្រង់ស៊ីស នៅក្នុងការថ្លែងសន្ទរកថានៃការគោរពចំពោះសម្តេច។

ប្រធានាធិបតីប្រេស៊ីលលោក Luiz Inacio Lula da Silva បានសម្តែងការសោកស្ដាយជាខ្លាំងចំពោះការបាត់បង់សម្ដេចប៉ាប និងគោរការប្តេជ្ញាចិត្តរបស់ព្រះអង្គក្នុងការតស៊ូមតិសម្រាប់ "អ្នកគ្មានសិទ្ធិ ជនក្រីក្របំផុត និងការអំពាវនាវរបស់ទ្រង់សម្រាប់ការបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន និងបជ្ឈិមបូព៌ា។

នៅប្រទេសប៉េរូ ប្រធានាធិបតីលោកស្រី Dina Boluarte បានប្រកាសការកាន់ទុក្ខទូទាំងប្រទេស ដើម្បីគោរពដល់កេរដំណែលរបស់សម្តេចប៉ាប។

អ្នកដើរតាមឱវាទរបស់សម្ដេចប៉ាប នៅអាហ្សង់ទីនបានប្រមូលផ្តុំគ្នាកាលពីថ្ងៃចន្ទ ២១ មេសាដើម្បីគោរពវិញ្ញាណក្ខន្ធសម្តេចប៉ាបនៅក្នុងព្រះវិហារ Buenos Aires ជាទីដែលសម្តេចសង្ឃធំធាត់ឡើង និងបានទទួលការអប់រំក្នុងជំនឿកាតូលិក។ក្រៅពីនេះក៏មានពិធីជួបជុំគោរពវិញ្ញាណក្ខន្ធជាច្រើនទៀតធ្វើឡើងនៅប្រទេសផ្សេងៗនៅទូទាំងពិភពលោកផងដែរ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        209
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        195
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        195

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm