ការបោះឆ្នោតមុនថ្ងៃកំណត់បានចាប់ផ្តើមនៅក្នុងការបោះឆ្នោតសកលរបស់ប្រទេសអូស្ត្រាលី នៅថ្ងៃអង្គារនេះ ដោយប្រហែលពាក់កណ្តាលនៃអ្នកបោះឆ្នោតដែលបានចុះឈ្មោះចំនួន១៨លាននាក់របស់ប្រទេស ត្រូវបានរំពឹងថានឹងបោះឆ្នោតរបស់ពួកគេនៅមុនថ្ងៃបោះឆ្នោតនៅថ្ងៃទី៣ ខែឧសភា។
មណ្ឌលបោះឆ្នោតមុនថ្ងៃកំណត់រាប់រយកន្លែងនៅទូទាំងប្រទេសអូស្ត្រាលី បានបើកទ្វារចាប់តាំងពីម៉ោង ៨និង៣០នាទីព្រឹកម៉ោងក្នុងស្រុក ខណៈយុទ្ធនាការបោះឆ្នោតឈានចូលដល់ដំណាក់កាលចុងក្រោយ ។
សមាមាត្រនៃប្រជាជនអូស្ត្រាលីដែលជ្រើសរើសការបោះឆ្នោតមុនគេ មិនថាដោយផ្ទាល់ ឬតាមប្រៃសណីយ៍នោះទេ បានកើនឡើងជាលំដាប់នៅក្នុងការបោះឆ្នោតសហព័ន្ធនាពេលថ្មីៗនេះ។
ការបោះឆ្នោតគឺជាកាតព្វកិច្ចសម្រាប់ពលរដ្ឋជាង១៨លាននាក់ដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅជាអ្នកដែលបានចុះឈ្មោះនៅគណៈកម្មាធិការបោះឆ្នោតអូស្ត្រាលី (AEC) ។ យោងតាមកណៈកម្មការ AEC បានឲ្យដឹងថា ការចុះឈ្មោះអ្នកបោះឆ្នោតសម្រាប់អ្នកដែលមានសិទ្ធិបោះឆ្នោតនៅថ្ងៃទី ៣ ខែឧសភា គឺមានចំនួន ៩៨,២ ភាគរយ ជាចំនួនខ្ពស់បំផុត។
ទោះបីជាមនុស្សរាប់លាននាក់បោះឆ្នោតមុនក៏ដោយ បុគ្គលិកគណៈកម្មការ AEC មិនអាចចាប់ផ្តើមរាប់សន្លឹកឆ្នោតណាមួយបានទេ រហូតដល់ការបោះឆ្នោតបិទបញ្ចប់នៅម៉ោង៦ល្ងាច ម៉ោងក្នុងស្រុក នៅថ្ងៃទី៣ ខែឧសភា។