Henderson, Jota និង Thiago អវត្តមាន​ពី​ការហ្វឹកហាត់​មុន Liverpool ជួប AC Milan យប់​នេះ

2021/12/07 06:38:14 pm        158

​បាល់ទាត់៖ ​Liverpool មិនមាន​វត្តមាន​កីឡាករ​សំខាន់ៗ​ដូចជា Jordan Henderson, Diogo Jota និង Thiago Alcantara ឡើយ​ក្នុងការហ្វឹកហាត់​ត្រៀម​ការប្រកួត​ចុងក្រោយ​ក្នុង​ពូ​ល UEFA Champions League ជួប​ជាមួយ AC Milan​។ ​​ក្រុម​របស់លោក Jurgen Klopp ធានាបាន​កៅអី​នៅ​វគ្គ ១៦ក្រុម​ចុងក្រោយ​ទៅហើយ​ក្នុងនាម​ជា​ក្រុម​លេខ ១ ក្នុង​ពូ​ល​ខណៈ​បរាជ័យ រឺ​ស្មើ​មិន​ប៉ះពាល់​ដល់​កៅអី​លេខ ១ ឡើយ​។

​​យ៉ាងណាក្តី​អ្នកចាត់ការ​សញ្ជាតិ​អាល្លឺម៉ង់​រូបនេះ​បាន​លើកឡើងថា ក្រុម​របស់លោក​នឹង​រក្សា​ស្ថិតិ​ឈ្នះ ១០០% ក្នុង​ពូ​ល​ឱ្យបាន​បើទោះជា​កីឡាករ​សំខាន់ៗ​មួយចំនួន​ត្រូវ​បានឱ្យ​សម្រាក​ក្តី​។​ ​​សូមបញ្ជាក់ថា ​នៅក្នុង​ពូ​ល B នេះ Liverpool ប្រកួត​ ៥​លើក​កន្លងមក​ឈ្នះ​ទាំង ៥ ខណៈ​ ៣ក្រុម​ទៀត​សុទ្ធតែ​ត្រូវការ​ជ័យជំនះ​ដាច់ខាត​ដើម្បី​តំណែង​លេខ ២ ក្នុង​ពូ​ល​។ ​​AC Milan ដែល​កំពុង​ឈរ​លេខ ៣ ក្នុង​ពូ​ល​មាន ៤ពិន្ទុត្រូវការ​ឈ្នះ Liverpool រាត្រី​នេះហើយ​សង្ឃឹមថា Porto ដែល​ឈរ​លេខ ២ មាន ៥ពិន្ទុ​នោះ​ចាញ់ Atletico Madrid ដែល​នៅ​ក្រោម​គេ​មាន ៤ពិន្ទុ​។​ ​​៣​ក្រុម AC Milan, Porto និង Atletico Madrid សុទ្ធតែ​មានលទ្ធភាព​ឡើង​វគ្គ ១៦ក្រុម​ចុងក្រោយ​ដូចគ្នា ​ប្រសិន​ឈ្នះ​ប្រកួតចុងក្រោយ​ក្នុង​ពូ​ល​រាត្រី​នេះ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        75
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        327
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        409

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm