សម្តេចតេជោ៖ ដំណើរទស្សនកិច្ចឯកឧត្តម ស៊ី ជីនពីង បានបង្កើនល្បឿន នៃការស្ថាបនា​«ព្រែកជីកហ្វូណនតេជោ»

2025/04/22 08:54:17 pm        210

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានថ្លែងថា លទ្ធ​ផល​ជា​ផ្លែផ្កា តាមរយៈដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង មក​កាន់​ប្រទេស​កម្ពុជា បានបង្កើនល្បឿននៃការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ ដែល​ជា​គម្រោង​ព្រែក​ជីក​ជាប្រវត្តិសាស្ត្ររបស់កម្ពុជា។ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍​បញ្ជាក់​បែប​នេះ​ក្នុង​ពិធី​បើកស​ម័យប្រជុំលើកទី៣ ព្រឹទ្ធសភា នីតិកាលទី៥ នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ​២០២៥​នេះ។

សម្តេចតេជោបានវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ លោក ស៊ី ជិនពីង មក​កាន់​ប្រទេស​កម្ពុជា កាលពីថ្ងៃទី១៧-១៨ ខែមេសា ឆ្នាំ២០២៥ កន្លងទៅនេះ ដែលផ្តល់​ផល​ប្រយោជន៍​​យ៉ាង​ច្រើនទៅលើទំនាក់ទំនងប្រទេសទាំងពីរ ហើយជាពិសេស​គឺ​ទំនាក់​ទំនង​ខាង​សេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដែលជាការគាំទ្រយ៉ាងសំខាន់។

សម្តេចបានបញ្ជាក់ថា៖ «អ្វីដែលយើងត្រូវមើលឃើញ គឺនៅត្រង់ថា ល្បឿននៃការជីកព្រែកជីក នឹង​បន្ត ហើយសូមបញ្ជាក់ថា ព្រែកជីកនេះទោះបីជាមាន ឬគ្មានមិត្តចិន ក៏​យើង​ត្រូវ​តែ​ធ្វើ​ឱ្យ​បាន​ដែរ ​ប៉ុន្តែជាភ័ព្វសំណាងរបស់យើង ដែលមិត្តចិនបានប្រកាសក្នុងការផ្តល់ជំនួយ ក៏ដូច​ជា​ឱ្យ​ក្រុម​ហ៊ុន​មក​ចូលរួម សម្រាប់ដំណើរការព្រែកជីកនេះ ដែលយើងនឹង​សម្រេច​លើ​គម្រោង​ព្រែក​ជីក​នេះ​តាម​កាល​កំណត់»។

ក្នុងជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ដែលជាមិត្តចាស់ដ៏ស្និទ្ធស្នាល អំឡុង​ទស្សនកិច្ចកាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥នោះ ឯកឧត្តម ស៊ី ជីនពីង ប្រធា​នា​ធិបតី​ចិន បានប្រកាសគាំទ្រដល់កិច្ចអភិវឌ្ឍន៍នៅកម្ពុជា ជាពិសេសគម្រោងព្រែកជីកហ្វូណនតេជោ។

សូម​ជម្រាបថា ក្នុងដំណើរទស្សនកិច្ចនេះ កម្ពុជា-ចិន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង និង​កិច្ច​សន្យា​ចំនួន ៥ ពាក់ព័ន្ធនឹងគម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោផងដែរ។ កិច្ច​ព្រមព្រៀង និងកិច្ចសន្យាទាំង ៥នោះ រួមមានដូចជា៖ (១) កិច្ចសន្យាភាពជាដៃគូរវាងរដ្ឋ និង​ឯកជន ដែលមានលោក ស៊ុន ចាន់ថុល ដោយ​ទទួល​បាន​សិទ្ធ​ប្រទាន​ធ្វើ​ជា​តំណាង​ភាគី​រាជ​រដ្ឋាភិបាល​កម្ពុជា ចុះហត្ថលេខាជាមួយលោក អៀង ស៊ុនលី តំណាងក្រុមហ៊ុនហ្វូណនតេជោ ខូស​ថល-អ៊ីនឡេន វ័រធើវេយ ឯ.ក (២)កិច្ចព្រមព្រៀងម្ចាស់ភាគហ៊ុន, (៣) កិច្ចព្រមព្រៀងវិនិយោគ, (៤)​ កិច្ចសន្យាវិស្វកម្មលទ្ធកម្ម និងសាងសង់ និង (៥) កិច្ចសន្យាប្រតិបត្តិការ និងការថែទាំ។

ផ្លែ​ផ្កា​នៃកិច្ចសហប្រតិបិត្តិការជាច្រើនរាប់មិនអស់តាមរយៈការចុះកិច្ចព្រមព្រៀងចំនួន៣៧ ឯក​សារ​លើវិស័យវិនិយោគ ពាណិជ្ជកម្ម អប់រំ ហិរញ្ញវត្ថុ ព័ត៌មាន ការងារយុវជន កសិកម្ម សុខាភិបាល ធនធានទឹក ទេសចរណ៍ កិច្ចការនារី ។ល។ ដែលក្នុង​នោះ​ប្រជាជន​កម្ពុជា​ចាប់​អារម្មណ៍ និងសប្បាយរីករាយ ពេញចិត្តបំផុ​តគឺ​ការ​ចុះ​ហត្ថ​លេខា​ជា​ប្រវត្តិសាស្រ្ត​មាន​ទឹក​ប្រាក់​ចំនួន $១.១៥៦ ពាន់លានដុល្លារអាមេរិក ដើម្បីដំណើរ​ការ​​​គម្រោង​ព្រែក​ជីក​ហ្វូណន​តេជោ​ឱ្យ​រួច​រាល់​ក្នុង​ឆ្នាំ២០២៨៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm