បាតុករអ៊ីស្រាអែល ប៉ះទង្គិចជាមួយនគរបាលជាថ្មីក្នុងពេលតវ៉ាប្រឆាំងលោក Netanyahu

2025/04/22 02:20:50 pm        62

បាតុករអ៊ីស្រាអែល រាប់សិបនាក់បានចេញធ្វើបាតុកម្មយ៉ាងខឹងសម្បារនៅតាមដងផ្លូវក្នុងទីក្រុង Tel Aviv និងបង្កឱ្យមានការប៉ះទង្គិចជាថ្មីម្ដងទៀតនៅល្ងាចថ្ងៃចន្ទ (២១ មេសា) ក្នុងការតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu ដោយអំពាវនាវឱ្យលោកលាលែងពីតំណែង ជុំវិញសង្រ្គាមនៅតំបន់ហ្កាហ្សា និងការដោះលែងចំណាប់ថ្នូរ។

នគរបាលបានព្យាយាមរារាំងក្រុមបាតុករ និងបានហៅការហែក្បួនរបស់ពួកគេថាខុសច្បាប់ ខណៈបាតុកម្មបានចាកចេញពីទីតាំងតវ៉ាដែលបានកំណត់។ បាតុករខ្លះត្រូវបាននគរបាលបណ្តេញចេញដោយបង្ខំ ដោយសារពួកគេព្យាយាមកាន់កាប់ផ្លូវមួយនៅកណ្តាលទីក្រុង។ ក្រុមអ្នកតវ៉ាបានបដិសេធមិនព្រមចេញទេ ហើយការប៉ះទង្គិចមួយចំនួនបានកើតឡើងជាមួយនឹងកម្លាំងនគរបាល។

ការតវ៉ាបានក្លាយជាព្រឹត្តិការណ៍ប្រចាំសប្តាហ៍នៅក្នុងប្រទេសអ៊ីស្រាអែល ដែលធ្វើបាតុកម្មប្រឆាំងនឹងការសម្រេចចិត្តរបស់រដ្ឋាភិបាលក្នុងការបន្តការប្រយុទ្ធគ្នានៅតំបន់ហ្កាហ្សា និងអំពាវនាវឱ្យត្រឡប់ទៅតុចរចាវិញ ដើម្បីនាំយកចំណាប់ថ្នូរចំនួន ៥៩នាក់ដែលនៅសេសសល់ក្នុងដៃក្រុមសកម្មប្រយុទ្ធហាម៉ាស ត្រឡប់មកវិញ៕

អត្ថបទដែលទាក់ទង

សារព័ត៌មានរដ្ឋ៖ ចិនបញ្ជូនបេសកកម្ម Shenzhou-20 ទៅកាន់ស្ថានីយ៍អវកាសរបស់ខ្លួន
2025/04/24 08:43:19 pm        1
លោក Zelenskiy មើលមិនឃើញសញ្ញាណាមួយនៃការដាក់សំពាធខ្លាំងរបស់អាមេរិកលើរុស្ស៊ីនោះទេ
2025/04/24 08:04:58 pm        1
ប៉ាគីស្ថានបិទដែនអាកាសសម្រាប់ក្រុមហ៊ុនអាកាចរណ៍ឥណ្ឌា ខណៈភាពតានតឹងកើនឡើង
2025/04/24 08:04:19 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សារព័ត៌មានរដ្ឋ៖ ចិនបញ្ជូនបេសកកម្ម Shenzhou-20 ទៅកាន់ស្ថានីយ៍អវកាសរបស់ខ្លួន

2025/04/24 08:43:19 pm
​លោក Zelenskiy មើលមិនឃើញសញ្ញាណាមួយនៃការដាក់សំពាធខ្លាំងរបស់អាមេរិកលើរុស្ស៊ីនោះទេ
2025/04/24 08:04:58 pm
​ប៉ាគីស្ថានបិទដែនអាកាសសម្រាប់ក្រុមហ៊ុនអាកាចរណ៍ឥណ្ឌា ខណៈភាពតានតឹងកើនឡើង
2025/04/24 08:04:19 pm
​BREAKING NEWS ៖ សិស្សវិទ្យាល័យម្នាក់ សម្លាប់មនុស្សម្នាក់ និង៣នាក់ផ្សេងទៀត រងរបួស ក្នុងហេតុការណ៍ដេញចាក់នៅទីក្រុង Nantes ប្រទេសបារាំង
2025/04/24 07:54:26 pm
​ប្រធានាធិបតីអាហ្រ្វិកខាងត្បូង ពិភាក្សាអំពីអ៊ុយក្រែន និងទំនាក់ទំនងទ្វេភាគីជាមួយលោក Trump
2025/04/24 07:49:22 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/04/24 01:14:00 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/04/24 02:47:52 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/04/23 09:36:05 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/04/24 12:00:42 pm
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/04/24 12:30:26 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am