ប្រភេទទំនិញសំខាន់ៗរបស់កម្ពុជាជាច្រើន បាននិងកំពុងគាំទ្រដល់កំណើននៃការនាំចេញ

2025/04/22 10:04:21 pm        279

នៅក្នុងត្រីមាសទី១ ឆ្នាំ ២០២៥ នេះ ប្រភេទទំនិញសំខាន់ៗរបស់កម្ពុជាជាច្រើនមុខ ដែលបាននាំចេញ បាននិងកំពុងគាំទ្រដល់កំណើន នៃការនាំចេញខ្ពស់ ដោយបានបង្ហាញនូវនិន្នាការកើនឡើងល្អប្រសើរ បើធៀបនិងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤ ។

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាន​បង្ហាញ​ស្ថិតិ​ពាណិជ្ជកម្ម នៃការធ្វើពាណិជ្ជកម្មទៅកាន់ ទីផ្សារអន្តរជាតិរបស់កម្ពុជា ក្នុងនោះនៅក្នុងបំណាច់ឆ្នាំ២០២៤ កន្លងមកនេះ, ការធ្វើពាណិជ្ជកម្មនៃការនាំចេញរបស់កម្ពុជា មានទំហំទឹកប្រាក់ ប្រមាណជាង ៥៤ ពាន់លានដុល្លារ កើនឡើងជិត ១៧ ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នានិងឆ្នាំ ២០២៣ ដោយប្រភេទទំនិញ ជាច្រើន បានចូលរួមចំណែកដល់ការរក្សាកំណើននៃការនាំចេញទំនិញរបស់កម្ពុជា, ដែលនេះបានបង្ហាញនូវនិន្នាការនៃការកើនឡើងក្នុងឆ្នាំ ២០២៥ នេះ និងនៅក្នុងឆ្នាំជាបន្តបន្ទាប់ទៀត។

ជាក់ស្តែងនៅក្នុងរយៈពេល ៣ខែ ដើមឆ្នាំ២០២៥ នេះ ប្រភេទទំនិញដែលកម្ពុជាបាននាំចេញបន្តការកើនឡើងរួមមាន៖ ការនាំចេញ សម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំធ្វើពីក្រណាត់ និងមិនធ្វើពីក្រណាត់ មានទឹកប្រាក់ជាង ២,៤ ពាន់លានដុល្លារ កើនឡើងជាង ២០ ភាគរយ, កៅស៊ូ និងផលិតផលធ្វើពីកៅស៊ូ ជាង ៤៥៥ លានដុល្លារ កើនជាង ៤៣ ភាគរយ, វត្ថុធ្វើពីស្បែក និងបរិក្ខាធ្វើពីរោមសត្វ ជាង ៥១៦ លានដុល្លារ កើន ១៥ ភាគរយ, ស្បែកជើង ស្រោមជើង ជាង ៤៦១ លានដុល្លារ កើន ៣៣ ភាគរយ, គ្រឿងសង្ហារឹម ជាង ២៤៩ លានដុល្លារ កើន ៤២ ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នានិងឆ្នាំ ២០២៤ ក្រៅពីនេះកម្ពុជានៅមានប្រភេទទំនិញផ្សេងៗជាច្រើនទៀត បានកើនឡើង គួកត់សម្គាល់ផងដែរ។

ចំណែកប្រទេសដែលស្រូបយកទំនិញកម្ពុជា មានកំណើនកើនឡើងល្អប្រសើរនៅក្នុងត្រីមាសទី១នេះ រួមមាន៖ ការនាំចេញទៅកាន់ ទីផ្សារអាមេរិកជាង ២ ៤០០ លានដុល្លារ, វៀតណាម ជាង ១ ២៦៧ លានដុល្លារ, ជប៉ុន ៤៣០ លានដុល្លារ, ចិន ៣៤៨ លានដុល្លារ, កាណាដា ២៨២ លានដុល្លារ, អេស្បាញ ២៦០ លានដុល្លារ, ថៃ ២៥៥ លានដុល្លារ, អង់គ្លេស ២២១ លានដុល្លារ, អាល្លឺម៉ង់ ២១៥ លានដុល្លារ និងមានប្រទេសដែលជាដៃគូរផ្សេងៗទៀត បានកំពុងគាំទ្រដល់ការនាំចេញទំនិញរបស់កម្ពុជាផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ធុរកិច្ចអាមេរិក-អាស៊ាន សន្យានាំព័ត៌មាន​អំពី​បរិយាកាស​ធុរកិច្ច​នៅ​កម្ពុជា​ផ្សព្វ​ផ្សាយ​បន្ត​នៅ​អាមេរិក
2026/07/23 10:33:13 pm        307
គោលនយោបាយទាក់ទាញវិនិយោគរបស់រាជរដ្ឋាភិបាលកំពុងបន្តស្រូបយកវិនិយោគបរទេសចូលកម្ពុជា​
2026/07/23 10:06:29 pm        232
«កិច្ចប្រជុំច្រកចេញ-ចូលតែមួយ» លើកទី៧ ក្នុងឆ្នាំ២០២៦ ត្រូវ​បាន​រៀបចំ​ឡើង​ដើម្បី​ពិនិត្យ​ពិភាក្សា​លើ​សំណើ​សុំចុះប​ញ្ជីគ​ម្រោងវិ​និយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ៩គម្រោង
2026/07/22 11:04:19 pm        127

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm