វគ្គ ១/២ ពានសម្ដេចតេជោ មានការប្រែប្រួលកាលបរិច្ចេទថ្មី ខណៈថ្ងៃទី២៣-មេសា មាន ១ប្រកួតប៉ុណ្ណោះ

2025/04/22 10:23:38 pm        278

ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៨ (ថ្នាក់ជាតិ) ឆ្នាំ២០២៤/២៥ នឹងឈានដល់ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៅក្នុងសប្ដាហ៍នេះ ដោយក្រុមព្រះខ័នរាជស្វាយរៀង ត្រូវជួបក្រុមបឹងកេត និងក្រុមភ្នំពេញក្រោន ត្រូវជួបក្រុមវិសាខា ចំនួន ២ជើង ដើម្បីស្វែងរកបេក្ខភាពឡើងវគ្គផ្ដាច់ព្រ័ត្រ។

ទន្ទឹមជាមួយគ្នា ដោយមានសំណើរពីក្លិបពាក់ព័ន្ធមួយចំនួន បានជំរុញឲ្យកាលបរិច្ចេទនៃការប្រកួត មានការប្រែប្រួល ដើម្បីសម្រួលដល់ក្លិបសាមី ក្នុងនោះជំនួបជើងទី១ រវាងភ្នំពេញក្រោន និងវិសាខា ដែលគ្រោងជួបគ្នា នៅថ្ងៃទី២៣ ខែមេសា ត្រូវបានលើកពេលទៅប្រកួតនាថ្ងៃទី៣០ ខែមេសាវិញ គ្រាដែលជំនួបជើងទី១ រវាងព្រះខ័នរាជស្វាយរៀង និងបឹងកេត ដែលត្រូវជួបគ្នានៅពហុកីឡដ្ឋានជាតិ(អូឡាំពិក) នាថ្ងៃទី២៣ ខែមេសា គឺរក្សានៅដដែល តែប្ដូរម៉ោងប្រកួតពីម៉ោង ៦ល្ងាច ទៅម៉ោង ៧យប់វិញ។

ជុំវិញការលើកពេលប្រកួតជើងទី១ រវាងភ្នំពេញក្រោន និងវិសាខា ក្រោយអតីតក្រុមជើងឯក ៣សម័យ វិសាខា បានធ្វើការស្នើសុំលើកកាលបរិច្ចេទនៃការប្រកួត ដើម្បីចូលរួមកាន់ទុក្ខចំពោះមរណភាពរបស់កីឡាករខ្លួន គឺខ្សែការពារ ទេស សម្បត្តិ ដែលបានជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ និងទទួលមរណភាព កាលពីយប់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៥ ។ ជាមួយសំណើរ អមនូវដំណឹងមរណភាពដ៏ក្ដុកក្ដួលនេះ ភាគីពាក់ព័ន្ធ ពិសេសក្លិបភ្នំពេញក្រោន ក៏បានឯកភាពលើកការប្រកួតនេះផងដែរ ។

ដោយឡែកជើងទី២ នៃវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះ សម្រាប់ជំនួបរវាងវិសាខា ដែលត្រូវបើកទ្វារផ្ទះទទួលក្រុមភ្នំពេញក្រោនវិញម្ដង គឺរក្សាការប្រកួតនៅថ្ងៃទី៧ ខែឧសភាដដែល តែជំនួបរវាងព្រះខ័នរាជស្វាយរៀង និងក្រុមភ្ញៀវបឹងកេត ត្រូវលើកពេលការប្រកួតពីថ្ងៃទី៧ ទៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ ។ ការលើកពេលនេះ តបតាមសំណើររបស់ក្លិបព្រះខ័នរាជស្វាយរៀង ដើម្បីត្រៀមលក្ខណៈធ្វើការប្រកួតវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ AFC Challenge League 2024/25 ដែលក្រុមតំណាងកម្ពុជានេះ ត្រូវជួបក្រុម Arkadag របស់តួកម៉េនីស្ថាន នាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ ។

ដោយមើលឃើញពីសារៈសំខាន់យ៉ាងខ្លាំង ចំពោះការប្រកួតនេះ ដែលជាឱកាសក្នុងការលើកកម្ពស់កេរ្ដិ៍ឈ្មោះសម្រាប់បាល់ទាត់កម្ពុជា និងមានពិន្ទុ AFC សំខាន់ៗ ដែលត្រូវការឈ្នះដើម្បីជួយបាល់ទាត់កម្ពុជាឲ្យទទួលបានចំណាត់ថ្នាក់ខ្ពស់ និងកាន់តែច្រើនសម្រាប់ក្លិបក្នុងការចូលរួមប្រកួតពានរង្វាន់ AFC ភាគីពាក់ព័ន្ធ ក៏ដូចជាក្លិបបឹងកេតផ្ទាល់ ក៏បានឯកភាព និងគាំទ្រចូលរួមការលើកពេលការប្រកួតជើងទី២ រវាងក្រុមព្រះខ័នរាជស្វាយរៀង និងក្រុមបឹងកេត ផងដែរ៕ អត្ថបទ លី ឈុនឡា




 

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        101
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        114
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        119

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក

2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm