Leeds United និង Burnley ធានាបានកៅអីត្រឡប់មកកាន់ Premier League វិញរដូវកាលក្រោយ

2025/04/22 10:53:16 pm        208

ក្លិបបាល់ទាត់ Leeds United និង Burnley ធានាបានកៅ​អីរៀងខ្លួន​ឡើងមក​កាន់ក្រប​ខណ្ឌ​កំពូលរបស់អង់គ្លេស Premier League រដូវកាលក្រោយ បន្ទាប់ពីជ័យជំនះរៀងខ្លួននៅសប្តាហ៍ទី ៤៤ នៃក្របខណ្ឌទីពីរអង់គ្លេស League Championship។

Leeds បានយកឈ្នះ Stoke City ចាស់ដៃ ៦-០ ខណៈដែល Burnley យកឈ្នះ Sheffield United ២-១។

ក្រុមទាំងពីរ Leeds និង Burnley មាន ៩៤ ពិន្ទុស្មើគ្នា ដាច់ក្រុមលេខបី Sheffield United ៨ ពិន្ទុខណៈនៅសល់ពីរប្រកួតទៀតប៉ុណ្ណោះចប់រដូវកាល។

Leeds បានខកចិត្តកាលពីរដូវ​កាលមុនម្តងរួចមកហើយ ក្រោយបានបញ្ចប់រដូវកាលនៅចំណាត់ថ្នាក់លេខបីទោះបីមានដល់ ៩០ ពិន្ទុ មុនពេលចាញ់ Southampton នៅវគ្គ Play-Off ផ្តាច់ព្រ័ត្រនៅ Wembley។

ងាកមក Burnley មានរដូវកាលដ៏អស្ចារ្យរបស់ខ្លួនផងដែរ ក្រោយមិនចាញ់សោះ ៣១ ប្រកួតចុងក្រោយក្រោមការដឹកនាំរបស់អ្នកចាត់ការ Scott Parker។

ក្រុមទាំងពីរ Leeds និង Burnley ក្រៅពីមានកៅអីនៅ Premier League រដូវកាលក្រោយ ពួកគេត្រូវការឈ្នះរៀងខ្លួនពីរប្រកួតចុងក្រោយដើម្បីដណ្តើមជើងឯក។

ពីរប្រកួតចុងក្រោយ Leeds ត្រូវជួបជាមួយ Bristol City និង Plymouth ខណៈដែល Burnley ត្រូវជួប QPR និង Millwall។

ចំណែកបួនក្រុមដែលត្រូវលេងវគ្គ Play-Off មានពីរក្រុមធានាកៅអី Play-Off រួមមាន Sheffield United និង Sunderland ខណៈពីរក្រុមទៀតមិនទាន់ប្រាកដនៅឡើយដោយសារពិន្ទុប្រកៀកគ្នារួមមាន Bristol City, Coventry City, Middlesbrough, Millwall និង Blackburn Rovers៕ អត្ថបទ៖នាង សុភាវុធ



 

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        52
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        91
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        100

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់

2026/07/24 03:37:41 pm
​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm
​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm