លោក Nikolay Patrushev ជំនួយការប្រធានាធិបតី និងជាប្រធានក្រុមប្រឹក្សាដែនសមុទ្ររុស្ស៊ី បាននិយាយនៅក្នុងបទសម្ភាសន៍ ជាមួយសារព័ត៌មាន Kommersant ថា ដោយមានកងនាវាជើងទឹកខ្លាំងបំផុតមួយ នៅលើពិភពលោក ប្រទេសរុស្ស៊ី មិនចាំបាច់ចូលរួមក្នុងការប្រណាំងប្រជែងសព្វាវុធរបស់កងទ័ពជើងទឹកទេ។
លោកបាននិយាយថា៖«យើងមិនមានផែនការចូលរួមក្នុងការប្រណាំងប្រជែងសព្វាវុធរបស់កងទ័ពជើងទឹកទេ។
ទោះជាយ៉ាងណាក៏ដោយ លោក Patrushev បានផ្តោតការយកចិត្តទុកដាក់ទៅលើការបង្កើន«ការប្រកួតប្រជែងកាន់តែខ្លាំងឡើង»រវាងសហរដ្ឋអាមេរិកនិងចិន នៅក្នុងវិស័យកងទ័ពជើងទឹក។
ជំនួយការប្រធានាធិបតីរូបនេះ បានបន្ថែមថា៖«ក្នុងករណីណាក៏ដោយ ផែនការ និងកម្មវិធីសាងសង់នាវា ដែលអនុម័តដោយទីក្រុងប៉េកាំង គឺមានទំហំធំជាងសហរដ្ឋអាមេរិក។ ចំពោះកងនាវារបស់យើង កងនាវាចរណ៍រុស្ស៊ី គឺជាកម្លាំងខ្លាំងបំផុតមួយ ក្នុងពិភពលោក ទាក់ទងនឹងកងកម្លាំងរួមបញ្ចូលគ្នា ហើយកងទ័ពជើងទឹករបស់យើង តែងតែបង្ហាញពីការប្តេជ្ញារបស់ពួកគេ ក្នុងការប្រយុទ្ធ ជាមួយនឹងជំនាញច្បាស់លាស់ គឺ មិនមែនពឹងផ្អែកលើចំនួនដ៏ច្រើននោះទេ»។