យោធាអ៊ីស្រាអែលបាននិយាយកាលពីថ្ងៃចន្ទថា ខ្លួនបានធ្វើការវាយប្រហារតាមអាកាសជាង ២០០លើកនៅទូទាំងតំបន់ហ្កាហ្សាស្ទ្រីប ក្នុងរយៈពេលបីថ្ងៃកន្លងទៅ ដោយបានសម្លាប់សមាជិកនៃចលនាជីហាដឥ ស្លាម។
យោធាបានបន្ថែមថា ការវាយប្រហារនេះ បានកំណត់គោលដៅទៅលើហេដ្ឋារចនាសម្ព័ន្ធសកម្មប្រយុទ្ធ ក្រុមសកម្មប្រយុទ្ធ ជើងទម្របាញ់រ៉ូកែត និងទីតាំងអបាញ់ស៊ីប ឃ្លាំងអាវុធ និងមជ្ឈមណ្ឌលបញ្ជា។
កងកម្លាំងយោធា បានកំណត់អត្តសញ្ញាណអ្នកប្រយុទ្ធដែលត្រូវបានសម្លាប់ថា Ahmad Mansour ដែលត្រូវបានគេនិយាយថា បានចូលរួមក្នុងការវាយប្រហារដ៏គួរឲ្យភ្ញាក់ផ្អើលដែលដឹកនាំដោយក្រុមហាម៉ាសលើអ៊ីស្រាអែលកាលពីថ្ងៃទី ០៧ ខែតុលា ឆ្នាំ ២០២៣ ហើយក្រោយមកបានដឹកនាំការបាញ់រ៉ូកែត ក្នុងអំឡុងពេលសង្រ្គាមដែលកំពុងបន្ត។
នៅក្នុងសង្កាត់ Shabura និង Tel al-Sultan របស់ទីក្រុង Rafah កងទ័ពអ៊ីស្រាអែល បានរុះរើ «ហេដ្ឋារចនាសម្ព័ន្ធភេរវករ» និងបានរកឃើញឃ្លាំងផ្ទុកគ្រាប់បែកដៃ គ្រាប់រំសេវ និងឧបករណ៍យោធាផ្សេងទៀត។
យោធាបាននិយាយថា នៅតាមបណ្តោយច្រករបៀង Morag ដែលត្រូវបានសាងសង់នាពេលថ្មីៗនេះ ដែលបំបែកចេញពីទីក្រុង Rafah ចេញពីទីក្រុង Khan Younis និងតំបន់ហ្កាហ្សាទាំងមូល កងទ័ពបានរកឃើញអាវុធជាច្រើន បានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធរបស់ហាម៉ាស និងសម្លាប់ក្រុមសកម្មប្រយុទ្ធ ជាច្រើននាក់។