សារព័ត៌មានបានរាយការណ៍នៅថ្ងៃអង្គារនេះថា មនុស្សរាប់សិបនាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមច្រកអាកាសរបស់អ៊ីស្រាអែល ក្នុងនោះមនុស្សយ៉ាងហោច ១១នាក់ ត្រូវបានអណ្តាតភ្លើងឆាបឆេះពួកគេរហូតដល់ស្លាប់នៅក្នុងផ្ទះរបស់ពួកគេ នៅទីក្រុង Khan Younis ស្ថិតក្នុងតំបន់ហ្កាហ្សា ។
សមាជិកគ្រួសារ ៧នាក់ ត្រូវបានសម្លាប់ផងដែរនៅក្នុងការវាយឆ្មក់តាមច្រកអាកាសលើផ្ទះមួយខ្នង ជាទីកន្លែងដែលពួកគេជ្រកកោន ស្ថិតនៅភាគខាងលិចទីក្រុងហ្កាហ្សា ។
ចំណែកឯមនុស្ស ៥នាក់ រួមទាំងប្តី-ប្រពន្ធ ២នាក់ និងកូនៗ ៣នាក់របស់ពួកគេ ត្រូវបានសម្លាប់នៅក្នុងសំពត់តង់ ស្ថិតក្នុងជំរំ Jabalia នៅភាគខាងជើងតំបន់ហ្កាហ្សា ។
ខណៈពេលនោះដែរ រថយន្ត និងគ្រឿងចក្រដែលត្រូវបានជួលមកបោសសម្អាតគំនរបាក់បែក ត្រូវបានបំផ្លិចបំផ្លាញ ពេលដែលការវាយឆ្មក់តាមច្រកអាកាសអ៊ីស្រាអែលត្រូវចំយានដ្ឋានមួយកន្លែងរបស់ទីក្រុង Jabalia ។
ដោយឡែក គ្រួសារជាច្រើននាក់ទៀត បន្តជាប់ខ្លួននៅភាគខាងជើងទីក្រុង Rafah ពេលដែលកងទ័ពអ៊ីស្រាអែល រារាំងរថយន្តក្រុមកាកបាទក្រហមពីការចូលទៅជម្លៀសពួកគេ ៕