បាល់ទាត់៖ អតីតអ្នកចាំទី Chelsea និង Manchester City វ័យ ៤០ឆ្នាំ Willy Caballero បានចុះហត្ថលេខាលេងឱ្យក្លិបបាល់ទាត់ Southampton រយៈពេល ១ខែ។ អ្នកចាំទីសញ្ជាតិអាហ្សង់ទីនរូបនេះនៅទំនេរ បន្ទាប់ពីចាកចេញពី Chelsea ក្រោយចប់រដូវកាលមុន។

Southampton កំពុងមានវិបត្តិអ្នកចាំទីដោយទាំងអ្នកចាំទីដៃទី១ Alex McCarthy និងអ្នកចាំទីដៃទី២ Ben Foster សុទ្ធតែមានរបួស។ Willy Caballero នឹងដើរតួសំខាន់សំរាប់ Southampton ក្នុងខែធ្នូនេះជាខែដែលគ្រប់ក្រុមទាំងអស់នៅ English Premier League មានកាលវិភាគប្រកួតដ៏មមាញឹក។ រំលឹកថា Willy Caballero ធ្លាប់ជាអ្នកចាំទីដៃទី១ របស់ក្លិបអេស្ប៉ាញ Malaga មុនពេលផ្លាស់មកកាន់ទឹកដីអង់គ្លេស តែបានត្រឹមជាអ្នកចាំទីដៃទី២ ប៉ុណ្ណោះទាំងនៅ Manchester City និង Chelsea៕
អត្ថបទ៖នាង សុភាវុធ