នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu និយាយថា ប្រទេសរបស់លោកមិនអាចយល់ព្រមបទឈប់បាញ់គ្រប់ជ្រុងជ្រោយ ដើម្បីអនុញ្ញាតឲ្យចំណាប់ថ្នូរវិលត្រឡប់មកវិញបានទេ ហើយជម្រើសរបស់ពួកគេមានតែវិលត្រឡប់ទៅធ្វើសង្រ្គាមវិញនៅតំបន់ហ្កាហ្សាប៉ុណ្ណោះ ពីព្រោះថា ក្រុមហាម៉ាសមិនភ្លីភ្លើនោះទេ ។
នាយករដ្ឋមន្រ្តីអ៊ីស្រាអែលរូបនេះ ត្រូវបានរិះគន់យ៉ាងខ្លាំងដោយក្រុមគ្រួសារចំណាប់ថ្នូរ ក្រោយរូបលោកផ្តល់សុន្ទរកថាលើកញ្ចក់ទូរទស្សន៍កាលពីល្ងាចថ្ងៃសៅរ៍ថា លោកមិនចុះចាញ់ការទាមទាររបស់ក្រុមហាម៉ាសជាដាច់ខាត ។
លោកនិយាយថា ការធ្វើតាមការទាមទាររបស់ក្រុមមួយនេះលើកិច្ចព្រមដែលនឹងអនុញ្ញាតឲ្យពួកគេបន្តគ្រប់គ្រងតំបន់ហ្កាហ្សា និងត្រៀមខ្លួនប្រព្រឹត្តការសម្លាប់រង្គាលដូចកាលពីថ្ងៃទី ៧ ខែតុលា ។
លោក Netanyahu និយាយថា បើសិនជាពួកយើងពុំទាន់បញ្ចប់ការកម្ទេចយោធាហាម៉ាស និងសមត្ថភាពអភិបាលកិច្ចរបស់ពួកគេទេនោះ ការវាយប្រហារថ្ងៃទី ៧ ខែតុលាលើកក្រោយ ហើយនិងការចាប់ជម្រិតបន្ទាប់ នឹងក្លាយជាសំនួរចោទដដែល ។ ក្រុមហាម៉ាសនិយាយថា ពួកគេនឹងធ្វើវា ពួកគេមានបំណងធ្វើវា ហើយពួកគេកំពុងធ្វើការលើវា ។
លោក Netanyahu បានរិះគន់អ្នកដែលអំពាវនាវឲ្យមានកិច្ចព្រមព្រៀងជាមួយក្រុមហាម៉ាស ដោយបញ្ជាក់ថា ការបន្តសង្រ្គាមនៅហ្កាហ្សាទើបអាចធ្វើឲ្យចំណាប់ថ្នូរ ៥៩នាក់វិលត្រឡប់មកកាន់អ៊ីស្រាអែលវិញ ៕