ក្រុមអ្នកជំនាញសន្តិសុខ និយាយថា ចាប់ពីការឆ្លើយតបចំពោះគ្រោះមហន្តរាយអាកាសធាតុ រហូតដល់ការប្រកួតប្រជែងកើនឡើងនៅតំបន់អាក់ទិកដែលឡើងក្តៅយ៉ាងឆាប់រហ័ស យោធាធ្វើឲ្យគ្រោះថ្នាក់ដល់បម្រែបម្រួលអាកាសធាតុ ហើយពួកគេមិនអាចបណ្តោយឲ្យវាក្លាយជាចំណុចល្ងិតល្ងង់យុទ្ធសាស្រ្តនោះទេ ។
ក្តីកង្វល់បានកើនឡើងកាលពីពេលថ្មីៗនេះថា វិធានការអាកាសធាតុស្ថិតនៅក្រៅបរិបទ ស្របពេលដែលអឺរ៉ុបបង្កើនសមត្ថភាពការពារជាតិ ហើយនិងការដកខ្លួនរបស់សហរដ្ឋអាមេរិកចេញពីសម្ព័ន្ធមិត្ត ហើយនិងការប្តេជ្ញាចិត្តបរិស្ថានរបស់ពួកគេ ។
ប៉ុន្តែក្រសួងការពារជាតិបណ្តាប្រទេសជាច្រើន បានគូសបញ្ជាក់រួចទៅហើយថា ការឡើងកម្តៅផែនដីក្លាយជាការប្រឈមសន្តិសុខជាតិដ៏សំខាន់មួយ ហើយយោធាត្រូវតែចេះសម្របខ្លួនតាម ដើម្បីឆ្លើយតបនឹងការគំរាមកំហែងវិវត្តន៍ទាំងនេះ ។
អ្នកស្រី Erin Sikorsky គឺជាប្រធានមន្ទីអាកាសធាតុ និងសន្តិសុខដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោន និយាយថា អ្នកមិនអាចគេចវេសពីវាបាននោះទេ ។ អាកាសធាតុមិនខ្វល់ថាអ្នកណាគឺជាប្រធានាធិបតីនោះទេ ហើយអ្វីជាគោលដៅនយោបាយបច្ចុប្បន្នរបស់អ្នកនោះដែរ ។ អ្នកស្រីថា វានឹងកើតមានឡើង ហើយយោធាត្រូវតែត្រៀមខ្លួន ។
នៅសហរដ្ឋអាមេរិក ជាទីដែលរដ្ឋបាលរបស់លោកប្រធានាធិបតី Donald Trumpបានលុបការឡើងកម្តៅផែនដីចេញពីគេហទំព័ររដ្ឋាភិបាលរបស់ខ្លួននោះ ការវាយតម្លៃការគំរាមកំហែងចារកម្មចុងក្រោយរបស់ពួកគេ ពុំបានអះអាងពីបញ្ហាបម្រែបម្រួលអាកាសធាតុនោះទេ ៕