ក្រសួងធនធានទឹក និងអាជ្ញាធរទន្លេសាប សម្រេចអោយក្រុមហ៊ុនទឹកស្អាតកាយដីដែលចាក់ចូលទន្លេសាបចេញវិញអោយអស់ក្នុងរយៈពេល១សប្តាហ៍

2025/04/23 04:39:32 am        211

កំពង់ឆ្នាំង៖ ក្រសួងធនធានទឹក ឧតុនិយម និងអាជ្ញាធរទន្លេសាប និងក្រសួងពាក់ព័ន្ធ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥នេះ បានសម្រេចអោយក្រុមហ៊ុនទឹកស្អាតអានកូក្រុងកំពង់ឆ្នាំង កាយដីដែលបានចាក់ចូលទន្លេសាបចេញវិញអោយអស់ក្នុងរយៈពេល១សប្តាហ៍ ដោយគិតចាប់ពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥នេះតទៅ។ ក្នុងកិច្ចប្រជុំនៅថ្ងៃនេះ មានការចូលរួមពីឯកឧត្តម អ៊ុក វុទ្ធី អនុរដ្ឋលេខាធិការក្រសួងធនធានទឹកជាប្រធានអង្គប្រជុំ, ឯកឧត្តម ហ៊ែល តូនី អាជ្ញាធរទន្លេសាប, ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង, ឯកឧត្តម យិន សុភី មេធាវីក្រសួងធនធានទឹក និងឧតុនិយម, និងតំណាងក្រុមហ៊ុនទឹកស្អាតអានកូក្រុងកំពង់ឆ្នាំង។

 ជាលទ្ធផលក្នុងកិច្ចប្រជុំនេះ បានអោយដឹងថា៖ ក្រុមការងារបច្ចេកទេសលើករណី ចាក់ដីចូលទន្លេសាបនៅចំណុចផែថ្មី ស្ថិតក្នុងភូមិទី១ សង្កាត់ខ្សាម និងភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ជាមួយតំណាងក្រុមហ៊ុនទឹកស្អាតអានកូក្រុងកំពង់ឆ្នាំង ក្រោមកិច្ចសម្រមសម្រួលដោយឯកឧត្តម អ៊ុក វុទ្ធី អនុរដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម, ឯកឧត្តម ហ៊ែល តូនី អនុប្រធានក្តាប់រួមនៃអាជ្ញាធរទន្លេសាប, ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង, ឯកឧត្តម សរ គឹមសាន្ត អគ្គលេខាធិការអាជ្ញាធរទន្លេសាប, និងឯកឧត្តម យិន សុភី មេធាវីប្រចាំក្រសួងធនធានទឹក និងឧតុនិយម រួមនិងតំណាងប្រធានមន្ទីរក្រសួងពាក់ព័ន្ធ បានតម្រូវអោយ ១. ក្រុមហ៊ុនទឹកស្អាតអានកូក្រុងកំពង់ឆ្នាំង កាយទំនប់យកអាចម៍ដីចេញពីទន្លេវិញស្របតាមច្បាប់ និងបទដ្ឋានបច្ចេកទេសរបស់ជំនាញក្រសួងធនធានទឹក និងឧតុនិយម និងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនិវានុវត្តន៍ ដែលមានសមត្ថកិច្ច។ ២. តំណាងក្រុមហ៊ុនបានស្នើសុំរយៈពេល១៥ថ្ងៃ ដោយក្រុមហ៊ុននឹងកាយដីចេញជាបណ្តើរក្នុងរយៈពេល៧ថ្ងៃ គិតចាប់ពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥តទៅ និងរៀបចំប្លង់បច្ចេកទេសតាមការណែនាំរបស់ក្រសួង និងមន្ទីរពាក់ព័ន្ធ។ ៣. ក្រុមហ៊ុនទឹកស្អាតអានកូក្រុងកំពង់ឆ្នាំង ត្រូវស្នើសុំទៅក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនិវានុវត្តន៍ ដើម្បីកំណត់ទីតាំងសម្រាប់បូមទឹកឆៅ សម្រាប់ផលិតទឹកស្អាត ដោយមានការចូលរួមពីក្រសួងធនធានទឹក និងឧតុនិយម អាជ្ញាធរទន្លេសាប និងអាជ្ញាធរខេត្តកំពង់ឆ្នាំងស្របតាមច្បាប់កំណត់។

 គួររំលឹកថា៖ កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ ក្រុមហ៊ុនទឹកស្អាតអានកូក្រុងកំពង់ឆ្នាំង ដែលមានតំណាងលោក ញ៉យ កាន់ (ភាគីក្រុមហ៊ុនទឹកស្អាតអានកូក្រុងកំពង់ឆ្នាំង) បានកាយដីបាតទន្លេសាប និងចាក់ដីព័ទ្ធជាទំនប់ធ្វើជាអាងទឹកចូលទៅក្នុងទន្លេសាបប្រវែង៧០ម៉ែត្រ ដោយមិនបានសុំច្បាប់ និងមានការពិនិត្យល្អិតល្អន់ពីក្រសួងធនធានទឹក និងឧតុនិយមនោះឡើយ។ ថែមលើនោះ ពេលអ្នកកាសែតសួរនាំ គេមិនបានឆ្លើយប្រាប់នោះឡើយ ថែមទាំងគំរាមអ្នកកាសែតថែមទៀតផង ក៏ប៉ុន្តែនៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៥នេះ អ្នកយកព័ត៌មានទូរទស្សន៍បាយ័នបានប្រទះឃើញទំនប់នោះ បានសួរទៅអាជ្ញាធរខេត្ត និងជំនាញពាក់ព័ន្ធ និងធ្វើការផ្សាយនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ ទើបក្រសួងធនធានទឹក និងឧតុនិយម និងអាជ្ញាធរទន្លេសាប បានចុះមកប្រជុំដោះស្រាយករណីខាងលើនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥ និងបានប្រជុំសម្រេចនៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥នេះតែម្តង៕ កាំង ហុងវាស្នា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm