ក្រុមហាម៉ាសបានអំពាវនាវឲ្យមានរលកនៃការតវ៉ា កូដកម្មនៅជុំវិញពិភពលោកនាចុងសប្តាហ៍នេះ ដើម្បីបញ្ចប់ការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សាស្រ្ទីប ក៏ដូចជាការដកចេញការឡោមព័ទ្ធរបស់ពួកគេពីដែនដីមួយនេះ ។
ក្រុមហាម៉ាស និយាយថា ពួកយើងឲ្យតម្លៃចលនាសកលលោក ក្នុងការគាំទ្រហ្កហ្សា និងប្រឆាំងការឈ្លានពានរបស់ក្រុមគាំទ្រលទ្ធិហ្សាអឺន ដោយពួកគេជំរុញមនុស្សនៅទូទាំងពិភពអារ៉ាប់ ក៏ដូចជានៅអាស៊ី អាមេរិក និងបណ្តាប្រទេសលោកខាងលិច បង្កើនសកម្មភាពរបស់ពួកគេ ។
ពួកគេបានកោតសរសើរដល់បាតុកម្មកំពុងកើតឡើងថាជាការបដិសេធន៍សង្រ្គាមប្រល័យពូជសាសន៍ប្រឆាំងជនប៉ាឡេស្ទីន ប្រព្រឹត្តឡើងដោយអ៊ីស្រាអែល ។
ក្រុមហាម៉ាស បានគាំទ្រផងដែរការអំពាវនាវរបស់ស្ថាប័នអ៊ិស្លាមចាត់ទុកថ្ងៃសៅរ៍ ទី ២៦ ខែមេសាថា ជាថ្ងៃធ្វើកូដកម្មទ្រង់ទ្រាយធំនៅតាមហាង និងផ្សារទំនើប ទូទាំងពិភពមូស្លីម ។
ពួកគេនិយាយថា សកម្មភាពបែបនេះ តំណាងឲ្យការបង្ហាញសាមគ្គីភាពជាមួយប្រជាជនរបស់ពួកយើង និងសិទ្ធិសេរីភាព ហើយនិងឯករាជ្យរបស់ពួកយើង ៕

