ស្របពេលឡើងតាមជម្រាលភ្នំ Sharp ស្ថិតក្នុងមាត់ភ្នំភ្លើង Gale របស់ភពព្រះអង្គារ រូបយន្ត Curiosity របស់អង្គការណាសា បានបង្កើតរបកគំហើញដ៏គួរឲ្យចាប់អារម្មណ៍មួយគឺដីល្បាប់កាបូនជាប់នៅក្នុងរ៉ែកាបូន ។ វាហាក់ដូចជាដីស្ងួតបន្តិច ប៉ុន្តែការរកឃើញនេះអាចជាគន្លឹះដ៏សំខាន់មួយក្នុងការស្វែងរកជីវិតបុរាណនៅលើភពដីក្រហមមួយនេះ ។
លក្ខណៈរ៉ែកាបូនពេលដែលកាបូនឌីអុកស៊ីតធ្វើអន្តរកម្មជាមួយទឹក និងថ្ម ធ្វើឲ្យពួកវាក្លាយជាអ្នកបង្កើតដ៏សំខាន់មួយលើលក្ខខណ្ឌបរិស្ថានកាលពីមុន ។ ក្រុមអ្នកវិទ្យាសាស្រ្តធ្លាប់ប្រទះឃើញវាកាលពីមុនផងដែរនៅលើភពព្រះអង្គារ ដោយរូបយន្តនៅលើដី យានធ្វើគន្លងនៅពីលើភពព្រះអង្គារ ហើយនិងសូម្បីតែផ្កាយព្រះគ្រោះភពព្រះអង្គការដែលបានធ្លាក់លើផែនដី ប៉ុន្តែទិន្នន័យចុងក្រោយរបស់រូបយន្ត Curiosityបន្ថែមរឿងរ៉ាវលម្អិតថ្មីដ៏គួរភា្ញក់ផ្អើល ។
លោក Ben Tutolo គឺជាអ្នកនិពន្ធឈានមុខគេម្នាក់នៅក្នុងការសិក្សាមួយនេះ និងជាសាស្រ្តាចារ្យនៅនាយកដ្ឋានផែនដី ថាមពល និងបរិស្ថានរបស់សាកលវិទ្យាល័យវិទ្យាសាស្រ្ត Calgary បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា វាបញ្ជាក់ប្រាប់ពួកយើងថា ភពព្រះអង្គារធ្លាប់មានជីវិតរស់នៅ ហើយគំរូសម្រាប់ជីវិតរស់នៅ គឺត្រឹមត្រូវ ៕

