ព្រះសពរបស់សម្តេចប៉ាប ហ្វ្រង់ស៊ីស នឹងត្រូវតម្កល់ជាសាធារណៈ មុនរាជពិធីបុណ្យសពនៅថ្ងៃសៅរ៍

2025/04/23 09:20:24 am        50

បព្វជិតរ៉ូម៉ាំងកាតូលិករបស់បុរីវ៉ាទីកង់ បានសម្រេចចិត្តនៅថ្ងៃអង្គារ (២២ មេសា) ថា ព្រះសពរបស់សម្តេចប៉ាប ហ្វ្រង់ស៊ីស នឹងត្រូវដាក់តម្កល់សម្រាប់ឱ្យសាធារណៈជនចូលទៅគោរព ហើយរាជពិធីបុណ្យសពនឹងប្រព្រឹត្តឡើងនៅថ្ងៃសៅរ៍ ២៦ មេសា ខាងមុខនេះ នៅទីលានចតុរង្គ សេន ភីតធើ (St. Peter's) ដោយនោះនឹងក្លាយជាពិធីដ៏ឧឡារិកបំផុត ដែលនឹងទាក់ទាញបណ្ដាមេដឹកនាំមកពីជុំវិញពិភពលោក។

សម្តេចប៉ាប ហ្វ្រង់ស៊ីស ក្នុងព្រះជន្មាយុ ៨៨ព្រះវស្សា បានសោយទិវង្គតកាលពីថ្ងៃចន្ទសប្ដាហ៍នេះ បន្ទាប់ពីប្រឈួនខ្លាំងដោយរោគដាច់សរសៃឈាមខួរក្បាល និងគាំងបេះដូង ដោយបញ្ចប់រជ្ជកាលដ៏ច្របូកច្របល់របស់ទ្រង់។

បុរីវ៉ាទីកង់ បានចេញផ្សាយរូបព្រះឆាយាល័ក្ខណ៍របស់សម្តេចប៉ាប ហ្វ្រង់ស៊ីស ដោយគ្រងព្រះពស្រ្ត ហើយក្នុងព្រះហស្ថមានផ្កា តម្កល់ក្នុងព្រះមឈូសាបើកចំហមួយដាក់ក្នុងវិហារ Santa Marta ជាទីដែលទ្រង់គង់នៅកំឡុងពេលរាជ្យជាសម្តេចប៉ាបរយៈពេល ១២ព្រះវស្សាមកនេះ។

ព្រះសពរបស់ទ្រង់នឹងត្រូវយាងទៅដាក់ក្នុងទីបញ្ចុះសពនៃវិហារ St. Peter នៅព្រឹកថ្ងៃពុធនេះ ហើយនឹងត្រូវតម្កល់សម្រាប់ឱ្យសាធារណៈជនចូលគោរពនៅទីនោះរហូតដល់ល្ងាចថ្ងៃសុក្រវេលាម៉ោង ៧:០០យប់ (ម៉ោងក្នុងស្រុក)។ រាជពិធីបុណ្យសពរបស់ទ្រង់នឹងប្រព្រឹត្តឡើងនៅវេលាម៉ោង ១០:០០ព្រឹកនៅថ្ងៃសៅរ៍ នៅទីលានចតុរង្គ St. Peter's ទល់មុខទីបញ្ចុះសពសតវត្សទី១៦ មួយនោះ ហើយនឹងត្រូវអធិបតីដោយបព្វជិត និងសម្ដេចសង្ឃជាន់ខ្ពស់ជាច្រើនអង្គ៕

អត្ថបទដែលទាក់ទង

អ្នកស្រុកនិយាយថា អ្នកតាំងលំនៅអ៊ីស្រាអែល បានវាយប្រហារលើភូមិមួយនៅតំបន់ West Bank
2025/04/24 10:59:53 am        1
លោក Trump និយាយថា ការដំឡើងពន្ធ២៥% លើរថយន្តផលិតនៅប្រទេសកាណាដា អាចកើនឡើង
2025/04/24 10:57:03 am        1
សេតវិមាន៖ លោក Zelenskiy កំពុងដើរខុសទិសដៅលើកិច្ចចរចាសន្តិភាពអ៊ុយក្រែន
2025/04/24 10:54:22 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឯកឧត្តម ហ៊ុន ម៉ានី៖ យុទ្ធសាស្រ្ដពីការអភិវឌ្ឍសេវាអេទ្បិចត្រូនិកសម្រាប់ធុរកិច្ច ជាការកែលម្អរដ្ឋបាលសាធាធារណៈឱ្យកាន់តែប្រសើរ

2025/04/24 11:17:13 am
​អន្តរក្រសួង និងស្ថាប័នពាក់ព័ន្ធ​កំពុងពន្លឿនរៀបចំ​នីតិវិធី​ដើម្បីធានា​តម្លាភាព​លើ​ការ​នាំ​ចេញ​ទៅ​អាម៉េរិក
2025/04/24 11:08:01 am
​អ្នកស្រុកនិយាយថា អ្នកតាំងលំនៅអ៊ីស្រាអែល បានវាយប្រហារលើភូមិមួយនៅតំបន់ West Bank
2025/04/24 10:59:53 am
​លោក Trump និយាយថា ការដំឡើងពន្ធ២៥% លើរថយន្តផលិតនៅប្រទេសកាណាដា អាចកើនឡើង
2025/04/24 10:57:03 am
​ក្រសួងប្រៃសណីយ៍ គ្រោងបង្កើតសួនឌីជីថលដើម្បីអភិវឌ្ឍន៍ប្រព័ន្ធអេកូឡូស៊ីធុរកិច្ចឌីជីថលឱ្យរស់រវើក
2025/04/24 10:54:31 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/04/20 01:13:32 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/04/24 02:47:52 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/04/23 09:36:05 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/04/24 02:25:46 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/04/18 07:34:14 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am