អ៊ុយក្រែន ជំរុញឱ្យមានបទឈប់បាញ់ ខណៈរុស្ស៊ី ត្រូវរាយការណ៍ថានឹងព្រមផ្តល់សម្បទាន

2025/04/23 04:34:24 pm        101

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បានលើកឡើងកាលពីថ្ងៃអង្គារ (២២ មេសា) ថា ទីក្រុងគីវ ត្រៀមខ្លួនរួចរាល់ហើយសម្រាប់កិច្ចពិភាក្សាជាមួយរុស្ស៊ី "ក្នុងទម្រង់បែបណាក៏ដោយ" ឱ្យតែមានបទឈប់បាញ់មួយអាចសម្រេចបាន ខណៈសារព័ត៌មាន Financial Times បានរាយការណថា លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin បានបង្ហើបថាលោកយល់ព្រមផ្តល់សម្បទានដោយការបញ្ឈប់ប្រតិបត្តិការយោធារបស់រុស្ស៊ី នៅក្នុងសមរភូមិជួរមុខបច្ចុប្បន្ន។

ភាគីជម្លោះទាំងពីរកំពុងព្យាយាមបង្ហាញពីវឌ្ឍនភាពឆ្ពោះទៅរកការបញ្ចប់សង្គ្រាមរបស់រុស្ស៊ី នៅអ៊ុយក្រែន ដែលពេលនេះឈានចូលឆ្នាំទី៤ហើយ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump បានគំរាមថា លោកនឹងដើរចេញពីកិច្ចប្រឹងប្រែងបង្កើតសន្តិភាពនេះ ប្រសិនបើគ្មានវឌ្ឍនភាព។

លោក Zelenskiy បានប្រាប់អ្នកយកព័ត៌មាននៅក្នុងការិយាល័យប្រធានាធិបតីនៅទីក្រុងគីវថា "អ៊ុយក្រែន ត្រៀមខ្លួនធ្វើគ្រប់យ៉ាងបន្ទាប់ពីមានបទឈប់បាញ់មួយ ហើយអ៊ុយក្រែនក៏ត្រៀមខ្លួនជាស្រេចដើម្បីចរចាក្នុងទម្រង់បែបណាក៏ដោយ ដើម្បីកុំឱ្យមានការកាប់សម្លាប់មន្តទៀត"។ លោកសង្កត់ធ្ងន់ថា ការពិភាក្សាណាមួយទាក់ទងនឹងលក្ខខណ្ឌនៃកិច្ចព្រមព្រៀងសន្តិភាព គួរតែកើតឡើងនៅពេលការប្រយុទ្ធគ្នាបានបញ្ឈប់ ហើយការឯកភាពលើរឿងគ្រប់យ៉ាងមិនអាចកើតឡើងឆាប់ពេកនោះទេ។

ប្រធានាធិបតីអ៊ុយក្រែនរូបនេះបញ្ជាក់ថា គណៈប្រតិភូរបស់លោកនឹងទៅពិភាក្សាពីបទឈប់បាញ់ពេញលេញមួយ ឬដោយផ្នែក នៅក្នុងកិច្ចពិភាក្សាជាមួយមន្ត្រីអឺរ៉ុប និងសហរដ្ឋអាមេរិក នៅទីក្រុងឡុងដ្រ៍ ក្នុងថ្ងៃពុធសប្ដាហ៍នេះ ក្នុងការតាមដានកិច្ចប្រជុំនៅទីក្រុងប៉ារីស កាលពីសប្តាហ៍មុន៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        209
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        195
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        195

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm