មេដឹកនាំពិភពលោកជាច្រើនត្រៀមចូលរួមពិធីបុណ្យព្រះសពសម្តេចប៉ាបហ្វ្រង់ស៊ីសនៅថ្ងៃសៅរ៍សប្ដាហ៍នេះ

2025/04/23 09:41:45 am        97

បណ្ដាមេដឹកនាំពិភពលោកជាច្រើនបានប្រកាសធ្វើដំណើរទៅកាន់ទីក្រុងរ៉ូមចូលរួមពិធីបុណ្យព្រះសពរបស់សម្តេចប៉ាបហ្វ្រង់ស៊ីស នៅថ្ងៃសៅរ៍សប្ដាហ៍នេះ ដែលត្រូវបានគេរំពឹងថានឹងទាក់ទាញហ្វូងមនុស្សយ៉ាងច្រើនទៅកាន់ទីលានចតុរង្គមុខព្រះវិហារ St Peter's Basilica នៅបុរីវ៉ាទីកង់។  

ប្រធានាធិបតីអាមេរិក Donald Trump និងស្ត្រីទី១ Melania នឹងចូលរួម។ លោក Trump បាននិយាយនៅក្នុងការបង្ហោះប្រព័ន្ធផ្សព្វផ្សាយសង្គមថា "យើងទន្ទឹងរង់ចាំទៅកាន់នៅទីនោះ!"។

ប្រធានាធិបតីអាហ្សង់ទីនលោក Javier Milei ជាទីដែលសម្តេចប៉ាបបានប្រសូត្រនៅឆ្នាំ១៩៣៦ ក៏នឹងចូលរួមដែរ។លោកប្រធានាធិបតីប្រេស៊ីលLuiz Inacio Lula da Silva នឹងចូលរួមជាមួយភរិយារបស់លោក Janja ។

ការិយាល័យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres លោកបាននិយាយថា លោកGuterres នឹងចូលរួមពិធីបុណ្យព្រះសពនោះដែរ។ប្រធានគណៈកម្មការសហភាពអឺរ៉ុបលោកស្រី Ursula von der Leyen និងលោក Antonio Costa ប្រធានក្រុមប្រឹក្សាអឺរ៉ុប នឹងធ្វើដំណើរទៅកាន់ទីក្រុងរ៉ូម ប្រទេសអ៊ីតាលីដើម្បីចូលរួមព្រះរាជ្យពិធីបុណ្យនោះ។

នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេសលោក Keir Starmer នឹងចូលរួម ហើយព្រះអង្គម្ចាស់ William ក៏នឹងយាងទៅតំណាងប្រមុខរដ្ឋរបស់ព្រះមហាក្សត្រ Charles III ផងដែរ។

ប្រធានាធិបតីអៀរឡង់លោក Micheal Higgins និងស្ត្រីទី១ នឹងធ្វើដំណើរទៅកាន់ទីក្រុងរ៉ូម សម្រាប់ពិធីនេះ  រួមជាមួយនាយករដ្ឋមន្ត្រី Micheal Martin ។ព្រះបរមរាជវាំងបាននិយាយថាព្រះមហាក្សត្រ Felipe ទី៦ និងម្ចាស់ក្សត្រី Letizia របស់ប្រទេសអេស្ប៉ាញនឹងយាងចូលរួម។

ប្រធានាធិបតីបារាំងលោក Emmanuel Macron ដែលបានកាត់បន្ថយរយៈពេលដំណើរទស្សនកិច្ចទៅកាន់តំបន់មហាសមុទ្រឥណ្ឌាបន្ទាប់ពីការសោយទវង្គតរបស់សម្តេចប៉ាប បានប្រាប់អ្នកសារព័ត៌មានថាយើងនឹងចូលរួមព្រះរាជ្យពិធីបុណ្យសពសម្តេចប៉ាប។អធិការបតីអាល្លឺម៉ង់លោក Olaf Scholz ដែលជិតផុតអាណត្តិក៏ត្រូវបានរំពឹងទុក រួមជាមួយនឹងប្រធានាធិបតី Frank-Walter Steinmeier ដែលនឹងដឹកនាំគណៈប្រតិភូអាល្លឺម៉ង់។ លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy ប្រធានាធិបតីប៉ូឡូញ នាយករដ្ឋមន្ត្រីបែលហ្ស៊ិកនិងមេដឹកនាំពិភពលោកជាច្រើនទៀត ក៏បានបញ្ជាក់ពីការចូលរួមផងដែរ តែលោកPutin មិនចូលរួមទេ៕

អត្ថបទដែលទាក់ទង

[BREAKING NEWS] មនុស្ស ១០នាក់ បានស្លាប់ ក្នុងការបាញ់ប្រហារទ្រង់ទ្រាយធំនៅឆ្នេរប្រទេសអូស្រ្តាលី
2025/12/14 04:56:32 pm        1
គោលនយោបាយប្រឆាំងជនអន្តោប្រវេសន៍ កាន់តែខ្លាំងក្លាឡើងនៅទូទាំងទ្វីបអឺរ៉ុប
2025/12/14 04:50:20 pm        2
ភាពភ័យខ្លាចគ្របដណ្ដប់ក្រុង Uvira របស់កុងហ្គោ ខណៈហិង្សាក្រុមឧទ្ទាម សម្លាប់មនុស្សរាប់រយនាក់
2025/12/14 04:48:15 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បារាំងប្រកាសគាំទ្រការអំពាវនាវរបស់នាយករដ្ឋមន្ត្រី អាន់វ៉ា អ៊ីប្រាហ៊ីម ក្នុងការបង្កើតឱ្យកម្ពុជា-ថៃ មានបទឈប់បាញ់ភ្លាមៗហើយជំរុញភាគីទាំងពីរឱ្យបញ្ឈប់ការប្រយុទ្ធភ្លាមៗ និងត្រឡប់ទៅរកការសន្ទនាវិញ

2025/12/14 08:53:40 pm
​TOP STORY | សម្ដេចតេជោ៖ ការផ្អាកការធ្វើដំណើរចេញចូលកម្ពុជា-ថៃ គឺ​គួរ​ធ្វើ​តែ​តាម​ផ្លូវ​គោក​ប៉ុណ្ណោះ​ ផ្លូវ​អាកាសអាចធ្វើដំណើរបានធម្មតា
2025/12/14 07:58:44 pm
​កងទ័ពនារីនៃកងពលតូចដឹកជញ្ជូនលេខ៩៩ បន្តនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាឧបត្ថម្ភជូនដល់វីរកងទ័ព
2025/12/14 05:49:39 pm
​មកទល់រសៀលនេះ យោធាថៃ​បន្តការ​បាញ់​ប្រហារ​មក​លើ​ដែន​អធិបតេយ្យ​ភាព​កម្ពុជា​ក្នុង​ភូមិ​សាស្រ្ដ​យោធភូមិទី៤ និងទី៥
2025/12/14 05:25:55 pm
​ជនភៀសសឹកកម្ពុជាកើនជាង ៣៩ម៉ឺននាក់ ខណៈមានអ្នកស្លាប់១១នាក់ ដោយសារ​ថៃឈ្លានពាន
2025/12/14 05:16:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/12/14 06:15:02 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/11/12 10:51:36 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/12/13 05:27:14 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/12/14 02:16:48 pm
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/11/12 03:11:04 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am