WHO ប្រកាសការកាត់រំសាយការងារយ៉ាងច្រើន ក្នុងពេលមានការកាត់មូលនិធិរបស់សហរដ្ឋអាមេរិក

2025/04/23 04:48:06 pm        145

ប្រមុខអង្គការសុខភាពពិភពលោកបាននិយាយកាលពីថ្ងៃអង្គារទី ២២ ខែមេសា ថា ប្រតិបត្តិការ និងការងារ នឹងត្រូវបានកាត់បន្ថយ ខណៈការកាត់មូលនិធិរបស់សហរដ្ឋអាមេរិក បានធ្វើឱ្យទីភ្នាក់ងារអង្គការសហប្រជាជាតិ មានគម្លាតថវិកាជាច្រើនរយលានដុល្លារ។

លោក Tedros Adhanom Ghebreyesus បាននិយាយទៅកាន់រដ្ឋសមាជិកថា «ការធ្លាក់ចុះភ្លាមៗនៃប្រាក់ចំណូល បានធ្វើឱ្យយើងមានគម្លាតប្រាក់ខែច្រើន ហើយគ្មានជម្រើសអ្វីក្រៅពីកាត់បន្ថយទំហំការងារ និងកម្លាំងពលកម្មរបស់ខ្លួននោះទេ» ។

ទីភ្នាក់ងារសុខភាពរបស់អង្គការសហប្រជាជាតិ បាននឹងកំពុងត្រៀមទប់ទល់ផែនការដកខ្លួនចេញទាំងស្រុងរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ដែលជាអ្នកផ្តល់ជំនួយធំបំផុត។ សហរដ្ឋអាមេរិកបានផ្តល់ថវិកាចំនួន១,៣ពាន់លានដុល្លារដល់អង្គការសុខភាពពិភពលោក សម្រាប់ថវិកាឆ្នាំ ២០២២ ដល់ឆ្នាំ២០២៣ ដែលជាចម្បងតាមរយៈការរួមចំណែកដោយស្ម័គ្រចិត្តសម្រាប់គម្រោងជាក់លាក់។

ប៉ុន្តែទីក្រុងវ៉ាស៊ីនតោន នៅពុំទាន់បានបង់ប្រាក់សម្រាប់ឆ្នាំ២០២៤ របស់ខ្លួននៅឡើយទេ ហើយមិនត្រូវបានគេរំពឹងថានឹងបង់ប្រាក់សម្រាប់ឆ្នាំ២០២៥នោះដែរ ដែលនេះបានធ្វើឱ្យអង្គការសុខភាពពិភពលោកត្រៀមរចនាសម្ព័ន្ធថ្មី ដែល លោក Tedros បានបង្ហាញដល់បុគ្គលិក និងរដ្ឋជាសមាជិក កាលពីថ្ងៃអង្គារ។

លោកបាននិយាយថា «ការបដិសេធរបស់សហរដ្ឋអាមេរិកក្នុងការបង់ការរួមចំណែកសម្រាប់ឆ្នាំ ២០២៤ និងឆ្នាំ២០២៥ រួមជាមួយនឹងការកាត់បន្ថយជំនួយអភិវឌ្ឍន៍ផ្លូវការដោយប្រទេសមួយចំនួនទៀត មានន័យថាយើងកំពុងប្រឈមនឹងគម្លាតប្រាក់ខែសម្រាប់ឆ្នាំ ២០២៦ ដល់២០២៧ ចន្លោះពី៥៦០ទៅ៦៥០ លានដុល្លារអាមេរិក។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        150
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        140
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        139

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm