លោក Donald Trump នឹងអនុញ្ញាតឱ្យលោក Vladimir Putin កាន់កាប់ទឹកដីស្ទើរតែទាំងអស់ ដែលលោកបានវាយដណ្ដើមបានពីអ៊ុយក្រែន ក្រោមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងសន្តិភាពដែលលោកបានស្នើឡើង។

លក្ខខណ្ឌនេះគឺជាផ្នែកមួយនៃផែនការ ៧ ចំណុចដើម្បីបញ្ចប់សង្រ្គាមដែលទុកឱ្យអ៊ុយក្រែនមិនមានការធានាសន្តិសុខច្បាស់លាស់ពីសហរដ្ឋអាមេរិក។ កិច្ចប្រជុំសន្តិភាព នឹងត្រូវពិភាក្សានៅទីក្រុងឡុងដ៍នៅថ្ងៃពុធសប្ដាហ៍នេះ នៅពេលក្រុមមន្ត្រីអាមេរិកនឹងស្តាប់ប្រតិកម្មរបស់ទីក្រុងគីវ Kyiv ។

សំណើនេះពាក់ព័ន្ធនឹងសហរដ្ឋអាមេរិកផ្តល់ការទទួលស្គាល់ជាផ្លូវការនូវអធិបតេយ្យភាពរបស់រុស្ស៊ីលើតំបន់គ្រីម៉េ និងបង្ហាញការទទួលស្គាល់ជាក់ស្ដែងនៃទឹកដីកាន់កាប់ផ្សេងទៀត។
នេះមានន័យថាផ្អាកការប្រយុទ្ធគ្នានៅសមរភូមិជួរមុខបច្ចុប្បន្ន ដែលអនុញ្ញាតឱ្យលោក Putin រក្សាទឹកដីស្ទើរតែទាំងអស់ដែលរុស្ស៊ីទទួលបាន។
ផែនការនេះរួមបញ្ចូលការផ្លាស់ប្តូរមួយចំនួនក្នុងការបំពេញចិត្តរបស់អ៊ុយក្រែន។ រុស្សីនឹងបោះបង់ចោលតំបន់តូចៗចំនួនពីរ ដែលបច្ចុប្បន្នកាន់កាប់ដោយកងទ័ពរបស់ខ្លួន។
អ៊ុយក្រែននឹងទទួលបានការចូលទៅកាន់មាត់ទន្លេ Dnieper ដោយគ្មានការរារាំង ហើយរុស្ស៊ីនឹងដកខ្លួនចេញពីតំបន់ទីពីរនៃខេត្ត Kherson។
លោកឧត្តមសេនីយ Keith Kellogg បេសកជនអាមេរិកសង្ឃឹមថានឹងទទួលបានកិច្ចព្រមព្រៀងរបស់អ៊ុយក្រែនចំពោះផែនការនេះនៅថ្ងៃពុធសប្ដាហ៍នេះ។បន្ទាប់មកសហសេវិករបស់លោកគឺលោក Steve Witkoff នឹងធ្វើដំណើរទៅកាន់ទីក្រុងមូស្គូ ហើយបង្ហាញទៅកាន់លោក Vladimir Putin៕