[UPDATE] អ្នកស្លាប់ក្នុងការវាយប្រហារលើអ្នកទេសចរនៅតំបន់កាស្មៀរ របស់ឥណ្ឌា ឡើងដល់ ២៦ នាក់

2025/04/23 06:06:04 pm        247

នគរបាលបាននិយាយក្នុងថ្ងៃពុធ (២៣ មេសា) នេះថា មនុស្ស ២៦នាក់បានស្លាប់ និង ១៧នាក់បានរងរបួស នៅពេលដែលក្រុមសកម្មប្រយុទ្ធ សង្ស័យថាបានបើកការបាញ់ប្រហារទៅលើអ្នកទេសចរមួយក្រុមនៅក្នុងទឹកដី ចាមមូ (Jammu) និង កាស្មៀរ (Kashmir) គ្រប់គ្រងដោយឥណ្ឌា ដែលជាការវាយប្រហារដ៏អាក្រក់បំផុតនៅប្រទេសនេះក្នុងពេលជិត ២ទសវត្សរ៍។

ការវាយប្រហារនោះបានកើតឡើងកាលពីថ្ងៃអង្គារម្សិលមិញ នៅក្នុងទិសដៅទេសចរណ៍ដ៏ពេញនិយមមួយនៅ Pahalgam នៃទឹកដីសហព័ន្ធតំបន់ភ្នំហិម៉ាឡៃមួយនេះ ដែលបានមើលឃើញការងើបឡើងវិញនៃវិស័យទេសចរណ៍ដ៏ធំ ខណៈអំពើហិង្សាពីក្រុមបះបោរ ទើបតែបានធ្លាក់ចុះបន្តិចក្នុងប៉ុន្មានឆ្នាំថ្មីៗ។

នេះគឺជាការវាយប្រហារដ៏អាក្រក់បំផុតលើជនស៊ីវិលនៅឥណ្ឌា ចាប់តាំងពីការបាញ់ប្រហារនៅទីក្រុងបុមបៃ ឆ្នាំ២០០៨ មក ដែលមនុស្សជាង ១៦០នាក់ត្រូវបានសម្លាប់។ នគរបាលនិយាយថា ការវាយប្រហារបានកើតឡើងនៅក្នុងតំបន់វាលស្មៅ ហើយអ្នកស្លាប់រួមមានជនជាតិឥណ្ឌា ២៥នាក់ និងជនជាតិនេប៉ាល់ម្នាក់។

ក្រុមសកម្មប្រយុទ្ធដែលមានគេស្គាល់តិចតួច ឈ្មោះថា "ចលនាតស៊ូកាស្មៀរ" បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះក្នុងសារប្រព័ន្ធផ្សព្វផ្សាយសង្គម។ ក្រុមនេះបានសម្តែងការមិនសប្បាយចិត្តដែលថា "អ្នកខាងក្រៅ" ជាង ៨៥.០០០នាក់ ទៅតាំងទីលំនៅក្នុងតំបន់នោះ ដែលជំរុញឱ្យមាន "ការផ្លាស់ប្តូរប្រជាសាស្រ្ត"។

លោកនាយករដ្ឋមន្ត្រី Narendra Modi បានប្រញាប់ត្រឡប់ទៅទីក្រុង New Delhi វិញនៅព្រឹកថ្ងៃពុធ ពីទស្សនកិច្ចរយៈពេលពីរថ្ងៃរបស់លោកទៅកាន់អារ៉ាប៊ីសាអ៊ូឌីត ដើម្បីដោះស្រាយលើឧបទ្ទវហេតុដ៏អាក្រក់នោះ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        128
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        121
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        120

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm