ការតវ៉ាបានផ្ទុះឡើងក្នុងទីតាំងមួយចំនួនក្នុងប្រទេសឥណ្ឌា បន្ទាប់ពីការវាយប្រហារលើអ្នកទេសចរសម្លាប់មនុស្ស២៦នាក់

2025/04/23 06:30:17 pm        95

ក្រុមបាតុករបានចេញតវ៉ាពាសពេញដងផ្លូវក្នុងទីក្រុងនានានៃតំបន់ Jammu និង Kashmir របស់ប្រទេសឥណ្ឌាកាលពីថ្ងៃអង្គារ ២២ មេសា បន្ទាប់ពីការវាយប្រហារដោយក្រុមសកម្មប្រយុទ្ធបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២៦ នាក់នៅក្នុងទីក្រុង Pahalgam របស់តំបន់នេះ។តំបន់ Jammu ត្រូវបានដាក់ស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់ ។

អ្នកតវ៉ាមួយចំនួនបានស្រែកពាក្យស្លោកប្រឆាំងប៉ាគីស្ថាន ខណៈអ្នកខ្លះទៀតអំពាវនាវឲ្យរដ្ឋមន្ត្រីក្រសួងមហាផ្ទៃឥណ្ឌា លោក Amit Shah ចុះចេញពីតំណែង។

អ្នកនយោបាយក្នុងស្រុក និងជាអតីតសមាជិកសភាជាតិ លោក Fayaz Ahmad Mir បានចូលរួមការតវ៉ាដោយអុជទៀននៅក្នុងទីក្រុង Baramulla ក្នុងតំបន់ខាងលើ ហើយបានថ្កោលទោសការវាយប្រហារនេះ។

ការវាយប្រហារនេះបានកើតឡើងនៅទីក្រុង Pahalgam ដែលជាទិសដៅដ៏ពេញនិយមមួយនៅក្នុងតំបន់ភ្នំដ៏ស្រស់បំព្រង ជាទីដែលទេសចរណ៍ដ៏ធំ ជាពិសេសក្នុងរដូវក្តៅ បានកើនឡើងជាថ្មី ខណៈអំពើហិង្សារបស់ក្រុមសកម្មប្រយុទ្ធអ៊ីស្លាមបានធូរស្រាលក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ ជនរងគ្រោះមិនត្រូវបានគេដឹងពីសញ្ជាតិអ្វីឡើយ។

ក្រុមសកម្មប្រយុទ្ធដែលមានគេស្គាល់តិចតួចគឺ ក្រុមតស៊ូ Kashmir បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារក្នុងសារប្រព័ន្ធផ្សព្វផ្សាយសង្គម។ សារព័ត៌មាន Reutersពុំអាចផ្ទៀងផ្ទាត់ប្រភពនៃសារនេះដោយឯករាជ្យបានទេ៕

អត្ថបទដែលទាក់ទង

មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1
រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm        1
មនុស្សយន្ត​ស្រដៀង​​មនុស្ស ចូលរួមការប្រកួតបាល់ទាត់ដំបូងរបស់ចិន សម្រាប់ក្រុមរូបូតសិស្សអនុវិទ្យាល័យ
2026/07/23 04:55:52 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ

2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm
​មនុស្សយន្ត​ស្រដៀង​​មនុស្ស ចូលរួមការប្រកួតបាល់ទាត់ដំបូងរបស់ចិន សម្រាប់ក្រុមរូបូតសិស្សអនុវិទ្យាល័យ
2026/07/23 04:55:52 pm
​មនុស្សជាង ១០០នាក់ស្លាប់ ក្នុងទឹកជំនន់នៅប្រទេសឥណ្ឌា ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន
2026/07/23 11:53:03 pm
​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 11:43:21 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm