រដ្ឋមន្ត្រីការបរទេសអាមេរិក នឹងមិនចូលរួមកិច្ចចរចាសន្តិភាពអ៊ុយក្រែន នៅទីក្រុងឡុងដ៍ទេ

2025/04/23 06:57:02 pm        81

អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក លោកស្រី Tammy Bruce បាននិយាយកាលពីថ្ងៃអង្គារ ថា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio នឹងមិនចូលរួមកិច្ចពិភាក្សានៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស ស្តីពីសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែនឡើយ បន្ទាប់ពីបាននិយាយកាលពីពេលមុនថា លោកមានគម្រោងធ្វើដំណើរទៅកាន់ទីក្រុងឡុងដ៍។

លោកស្រី Bruce បាននិយាយទៅកាន់អ្នកសារព័ត៌មាននៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃថា កិច្ចពិភាក្សានឹងដំណើរការទៅមុខ ហើយបេសកជន របស់ប្រធានាធិបតី Donald Trump ប្រចំានៅអ៊ុយក្រែន ឧត្តមសេនីយ៍ Keith Kellogg ស្ថិតនៅក្នុងទីក្រុងឡុងដ៍ ហើយនឹងចូលរួម។

ជាមួយគ្នានេះ ប្រធានាធិបតី លោក Volodymyr Zelenskiy បាននិយាយកាលពីថ្ងៃអង្គារ ថា គណៈប្រតិភូអ៊ុយក្រែននឹងជួបជាមួយមន្ត្រីមកពីបណ្តាប្រទេសលោកខាងលិចនៅទីក្រុងឡុងដ៍នៅថ្ងៃពុធ ទី២៣ ខែមេសានេះ ដែលនឹងមានកាតព្វកិច្ចពិភាក្សាអំពីបទឈប់បាញ់ពេញលេញ ឬដោយផ្នែក។

លោក បានប្រាប់អ្នកសារព័ត៌មាននៅក្នុងសន្និសីទថា អ៊ុយក្រែនបានត្រៀមខ្លួនជាស្រេចដើម្បីចរចាជាមួយរុស្ស៊ី ក្នុងទម្រង់ណាមួយដែលបទឈប់បាញ់កើតឡើង ហើយការប្រយុទ្ធគ្នារវាងកងកម្លាំងរបស់ទីក្រុង គីវ និងទីក្រុងមូស្គូ នឹងបញ្ឈប់។ ប៉ុន្តែ លោកបានព្រមានថា «អ៊ុយក្រែន នឹងមិនអាចព្រមព្រៀងភ្លាមៗលើអ្វីៗទាំងអស់បានទេ» ដោយនិយាយពីបញ្ហាស្មុគស្មាញជាច្រើនដូចជាទឹកដី ការធានាបានសន្តិសុខ និងសមាជិកភាពរបស់អ៊ុយក្រែនក្នុងសម្ព័ន្ធយោធាណាតូ។

កិច្ចពិភាក្សានៅទីក្រុងឡុងដ៍ គ្រោងនឹងជួបប្រជុំមន្ត្រីមកពីសហរដ្ឋអាមេរិក អង់គ្លេស បារាំង អាល្លឺម៉ង់ និងអ៊ុយក្រែន បានធ្វើឡើងក្នុងពេលមានកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតដ៏ខ្លាំងក្លាដឹកនាំដោយសហរដ្ឋអាមេរិក ដើម្បីស្វែងរកមធ្យោបាយបញ្ចប់សង្រ្គាមរបស់រុស្ស៊ីជាមួយអ៊ុយក្រែន។

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm