រុស្ស៊ី រិះគន់ការលើកឡើងរបស់លោក Trump ដែលថាសង្គ្រាមអ៊ុយក្រែន អាចបញ្ចប់នៅសប្តាហ៍នេះ

2025/04/23 12:12:03 pm        84

រុស្ស៊ី បានច្រានចោលការទាមទាររបស់លោកប្រធានាធិបតីអាមេរិក Donald Trump ក្នុងការបញ្ចប់សង្រ្គាមរបស់ខ្លួនលើអ៊ុយក្រែន នៅសប្តាហ៍នេះ ដោយអ្នកនាំពាក្យជាន់ខ្ពស់របស់វិមានក្រឹមឡាំង ប្រាប់អ្នកសារព័ត៌មានថា ការដាក់ "ពេលវេលាកំណត់ដ៏តឹងរ៉ឹង" បែបនេះគឺជា "រឿងគ្មានប្រយោជន៍" ដែលជាវោហាសាស្រ្តប្រកាន់តឹងចុងក្រោយរបស់ទីក្រុងមូស្គូ លើកិច្ចចរចាសន្តិភាព ទោះបីជាមានសេចក្ដីរាយការណ៍ថាប្រធានាធិបតីរុស្ស៊ី ព្រមធ្វើសម្បទានខ្លះក៏ដោយ។

លោក Trump កាលពីថ្ងៃសុក្រសប្ដាហ៍មុន បានគំរាមថា លោកត្រៀមខ្លួនរួចជាស្រេចដើម្បីដើរចេញពីកិច្ចប្រឹងប្រែងសន្តិភាពអ៊ុយក្រែនរបស់លោក ប្រសិនបើកិច្ចព្រមព្រៀងមិនកើតឡើង "ក្នុងរយៈពេលប៉ុន្មានថ្ងៃ" ខាងមុខទេនោះ ហើយនៅថ្ងៃចន្ទដើមសប្ដាហ៍នេះ លោកក៏បានប្រាប់អ្នកយកព័ត៌មានថា លោកនឹងបង្ហាញបន្ថែមទៀតអំពីផែនការបញ្ឈប់សង្រ្គាមនៅថ្ងៃព្រហស្បតិ៍ស្អែកនេះ។

ប៉ុន្តែអ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov កាលពីថ្ងៃអង្គារ បាននិយាយថា ប្រទេសរុស្ស៊ី មិនបានដឹងពីលក្ខខណ្ឌនៃផែនការនេះទេ ដោយឆ្លើយតបទៅនឹងរបាយការណ៍របស់កាសែត The Post អំពីព័ត៌មានលម្អិតដំបូងនៃការរៀបចំដែលបានស្នើឡើងនោះ។

លោក Peskov បានប្រាប់សារព័ត៌មានរុស្ស៊ី VGTRK ថា "ដំណោះស្រាយរឿងអ៊ុយក្រែន ស្មុគ្រស្មាញបំផុត ដូច្នេះគេស្ទើរតែមិនអាចកំណត់ពេលវេលា ឬប្រញាប់ដោះស្រាយជម្លោះក្នុងពេលខ្លីបានឡើយ ហើយការដាក់ថ្ងៃកំណត់បែបនេះជារឿងឥតប្រយោជន៍ប៉ុណ្ណោះ"។ ទោះយ៉ាងណាក៏ដោយ លោកបន្ថែមថា ទីក្រុងមូស្គូនឹង "បន្តទំនាក់ទំនងជាមួយភាគីអាមេរិក តាមរយៈបណ្តាញផ្សេងៗលើរឿងនោះ"៕

អត្ថបទដែលទាក់ទង

ការសាងសង់អគារខ្ពស់បំផុតបោះបង់ចោលរបស់ពិភពលោក នឹងចាប់ផ្តើមឡើងវិញក្រោយរយៈពេល ១ទសវត្សរ៍
2025/04/25 08:55:47 pm        1
ជនប៉ាឡេស្ទីននៅជំរំ Beit Lahiya តំបន់ហ្កាហ្សា ទទួលបានអាហារពីផ្ទះបាយស៊ុប
2025/04/25 08:38:33 pm        1
អ៊ុយក្រែនប្រាប់ថា ជំហររបស់ខ្លួនត្រូវបានបញ្ជាក់ឡើងវិញ ក្នុងកិច្ចពិភាក្សាក្រុងឡុងដ្រ៍
2025/04/25 08:12:43 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ការសាងសង់អគារខ្ពស់បំផុតបោះបង់ចោលរបស់ពិភពលោក នឹងចាប់ផ្តើមឡើងវិញក្រោយរយៈពេល ១ទសវត្សរ៍

2025/04/25 08:55:47 pm
​ជនប៉ាឡេស្ទីននៅជំរំ Beit Lahiya តំបន់ហ្កាហ្សា ទទួលបានអាហារពីផ្ទះបាយស៊ុប
2025/04/25 08:38:33 pm
​រដ្ឋមន្ដ្រីសុខាភិបាល ចុះពិនិត្យការបម្រើសេវាសុខាភិបាលរបស់មន្ដ្រី បុគ្គលិកនៃមណ្ឌលសុខភាពស្រែសំបូរ ខេត្ដស្ទឹងត្រែង ដោយឥតព្រាងទុក
2025/04/25 08:34:52 pm
​អ៊ុយក្រែនប្រាប់ថា ជំហររបស់ខ្លួនត្រូវបានបញ្ជាក់ឡើងវិញ ក្នុងកិច្ចពិភាក្សាក្រុងឡុងដ្រ៍
2025/04/25 08:12:43 pm
​រុស្ស៊ីសម្លាប់មនុស្ស ៥នាក់នៅអ៊ុយក្រែន ពេលប្រេសិតពិសេសអាមេរិកទៅដល់ទីក្រុងម៉ូស្គូ
2025/04/25 08:08:26 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/04/24 01:14:00 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/04/24 02:47:52 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/04/23 09:36:05 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/04/25 02:43:40 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/04/24 12:30:26 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am