លោក Kim Jong Un អំពាវនាវ​ឲ្យ​ទាហាន​ស្មោះស្ម័គ្រ​នឹង​គោលនយោបាយ​បក្ស​ពលករ​របស់​លោក

2021/12/07 09:15:00 pm        536

​កូរ៉េខាងជើង៖ ​មន្ត្រី​បាន​និយាយ​ថា មេដឹកនាំ​កូរ៉េខាងជើង​លោក Kim Jong Un បាន​សង្កត់​ធ្ងន់​ថា ទាហាន​របស់​លោក​ត្រូវតែ​ស្មោះស្ម័គ្រ​ចំពោះ​គោលនយោបាយ​បក្ស​ពលករ​របស់​លោក នៅ​ពិធី​ជួបជុំ​ដ៏​ធំ​មួយ​នៃ​ក្រុម​គ្រូបង្ហាត់​កងទ័ព​កាលពី​កន្លងទៅ​នៅ​ក្នុង​រដ្ឋធានី Pyongyang។

​ទីភ្នាក់ងារសារព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង KCNA បាន​រាយការណ៍​នៅ​ព្រឹក​ថ្ងៃ​អង្គា​នេះ​ថា​ សន្និសីទ​លើក​ទី​៨ ​នៃ​អ្នក​បណ្ដុះបណ្ដាល​យោធា​របស់​ទាហាន​កូរ៉េបាន​ធ្វើ​ឡើង​កាលពី​ចុង​សប្ដាហ៍​មុន​។​ វា​ជា​រឿង​ធម្មតាទេ​ សម្រាប់​សារព័ត៌មាន​រដ្ឋ​កូរ៉េខាងជើងដែល​តែងតែ​រាយការណ៍​ពី​ព្រឹត្តិការណ៍​នានាមួយថ្ងៃ​ ឬ​ច្រើន​ថ្ងៃ​បន្ទាប់ពី​ព្រឹត្តិការណ៍​បាន​បញ្ចប់​។ ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​បាន​រាយការណ៍​នៅ​ថ្ងៃ​អង្គារ​នេះ​ថា មេដឹកនាំកូរ៉េខាងជើង​លោក Kim Jong Un បាន​និយាយ​ថា ប្រព័ន្ធ​អប់រំ​យោធា​របស់​ប្រទេស​ត្រូវតែ​បង្កើន​កិច្ច​ខិតខំ​ប្រឹងប្រែង​ឡើងវិញ​ ដើម្បី​បង្ហាញមុខ​មន្ត្រី​ដែល "​នៅតែ​ស្មោះត្រង់​" ចំពោះ​គណបក្ស​កាន់អំណាច​របស់​ប្រទេស​នេះ​។​ នេះ​គឺជា​ព្រឹត្តិការណ៍​ចុងក្រោយ​បំផុត​នៃ​ព្រឹត្តិការណ៍ និង​យុទ្ធនាការ​សាធារណៈ​នានា ផ្ដោត​លើ​ការ​បង្កើន​ភាព​ស្មោះត្រង់​ខាង​នយោបាយ ខណៈ​លោក Kim ត្រៀម​រៀបចំ​ពិធី​គម្រប់​ខួប​ឡើង​កាន់​អំណាច​រយៈពេល ​១០​ឆ្នាំនៅ​ខែ​នេះ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        86
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        122
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        107

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm