ភ្នំពេញ៖ មន្ទីរពេទ្យ កុមាជាតិ និង មន្ទីរពេទ្យគន្ធបុប្ផា បានទទួលនូវអំណោយ សប្បុរសធម៌ របស់សិប្បកម្ម ក្រុមហ៊ុន ដាវី ស៊ីអេច ជាសម្ភារៈអនាម័យ អាកុល ១៥០០លីត្រ។
ការប្រគល់ជូន បានធ្វើឡើងនៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០៥នេះ ដោយសប្បុរសជន នាំយក អាល់កុល ជូនជាអំណោយ ដល់មន្ទីរពេទ្យ កុមាជាតិ ចំនួន៧៥០លីត្រ និង មន្ទីរពេទ្យគន្ធបុប្ផា ចំនួន៧៥០លីត្រដើម្បីសម្រាប់ប្រើប្រាស់ក្នុងតម្រូវការរបស់មន្ទីរពេទ្យ។
ជាមួយគ្នានោះ តំណាងក្រុមហ៊ុន បានថ្លែង អំណរអរគុណ កោតសរសើរ ចំពោះ គិលានុបដ្ឋាយិកា និងវេជ្ជបណ្ឌិតទាំងអស់ដែលកំពុងថែរក្សា ព្យាបាលអ្នកជំងឺ ដោយសេចក្តីស្រលាញ់បរិសុទ្ធ ការយកចិត្តទុកដាក់ខ្ពស់បំផុតរបស់ពួកគាត់ ដោយគ្មានការស្ទាក់ស្ទើរ។ បន្ថែមទៀតនោះ តំណាង សិប្បកម្មក្រុមហ៊ុន សង្ឃឹមយ៉ាងមុតមាំថា នឹងបន្តផ្តល់ជំនួយមនុស្សធម៌ជាបន្តបន្ទាប់ទៀត ដល់មន្ទីរពេទ្យផ្សេងៗទៀត។
ក្នុងឱកាសនោះ មន្ទីរពេទ្យកុមាជាតិ និង មន្ទីរពេទ្យគន្ធបុប្ផា បានថ្លែងថា សម្ភារនេះបានដើរតួនាទីដ៏សំខាន់សម្រាប់បម្រើការ ក្នុងមន្ទីរពេទ្យទាំងមូល និង ទុកប្រើប្រាស់ នៅពេលណាដែលមាន ជំងឺរាតត្បាតនៃជំងឺឆ្លងផ្សេងៗ ព្រមទាំងចូលរួមចំណែកលើកកម្ពស់គុណភាពជីវិតរបស់ប្រជាជនកម្ពុជា៕
អត្ថបទ៖ កុម្ភៈ





