ក្រុមឧទ្ទាមហ៊ួទីនៅយេម៉ែន បាញ់មីស៊ីលសំដៅទៅលើភាគខាងជើងអ៊ីស្រាអែល ដែលជាគោលដៅដ៏កម្រមួយ

2025/04/23 09:12:36 pm        100

ក្រុមឧទ្ទាមហ៊ួទីនៅប្រទេសយេម៉ែន នៅព្រឹកថ្ងៃពុធនេះ បានបាញ់មីស៊ីល ឆ្ពោះទៅភាគខាងជើងប្រទេស អ៊ីស្រាអែល ដែលជាគោលដៅដ៏កម្រមួយសម្រាប់ក្រុមនេះ ខណៈដែលយុទ្ធនាការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារយៈពេលមួយខែរបស់សហរដ្ឋអាមេរិក នៅតែបន្តកំណត់គោលដៅពួកគេ។

យោធាអ៊ីស្រាអែល បាននិយាយថា ស៊ីរ៉ែនបានបន្លឺឡើង នៅក្នុងទីក្រុង Haifa, Krayot និងតំបន់ផ្សេងទៀត នៅភាគខាងលិចនៃសមុទ្រ Galilee។

យោធាអ៊ីស្រាអែល បានអះអាងថា៖«ឧបករណ៍ស្ទាក់ចាប់មួយ ត្រូវបានបាញ់ឆ្ពោះទៅកាន់មីស៊ីល ហើយ មីស៊ីលនេះ ទំនងជាត្រូវបានស្ទាក់ចាប់ដោយជោគជ័យ»។អ្នកដែលនៅក្នុងតំបន់នេះ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ទាំងនៅក្នុងភាពងងឹតមុនពេលថ្ងៃរះ។

ក្រុមហ៊ួទី មិនបានអះអាងពីការវាយប្រហារភ្លាមៗនោះទេ ទោះបីជាអាចប្រើពេលរាប់ម៉ោង ឬច្រើនថ្ងៃ ដើម្បីទទួលស្គាល់ការវាយប្រហាររបស់ពួកគេក៏ដោយ។

ទន្ទឹមនឹងនោះ ការវាយប្រហារតាមអាកាសរបស់អាមេរិក បានបន្តកំណត់គោលដៅទៅលើក្រុមហ៊ួទី នាព្រឹកថ្ងៃពុធនេះ ជាផ្នែកនៃយុទ្ធនាការដែលបានចាប់ផ្តើមនៅថ្ងៃទី ១៥ ខែមីនា។ ក្រុមហ៊ួទីបានរាយការណ៍អំពីការវាយប្រហារទៅលើខេត្ត Hodeida, Marib និង Saada។ នៅក្នុងខេត្ត Marib ក្រុមហ៊ួទី បានពណ៌នាអំពីការវាយប្រហារដែលបានត្រូវចំឧបករណ៍ទូរគមនាគមន៍ ដែលពីមុនជាគោលដៅរបស់ជនជាតិអាមេរិក។

ទីបញ្ជាការកណ្តាលរបស់យោធាអាមេរិក មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ។

សហរដ្ឋអាមេរិក កំពុងកំណត់គោលដៅទៅលើក្រុមហ៊ួទី ដោយសារតែការវាយប្រហាររបស់ក្រុមនេះ ទៅលើការដឹកជញ្ជូននៅសមុទ្រក្រហម ដែលជាផ្លូវពាណិជ្ជកម្មពិភពលោកដ៏សំខាន់ និងលើប្រទេសអ៊ីស្រាអែល។ ក្រុមហ៊ួទី គឺជាក្រុមសកម្មប្រយុទ្ធចុងក្រោយ នៅក្នុង «អ័ក្សនៃការតស៊ូ»របស់ប្រទេសអ៊ីរ៉ង់ ដែលមានសមត្ថភាពវាយប្រហារអ៊ីស្រាអែល ជាប្រចាំ។

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm