អ៊ីស្រាអែល ឈប់និយាយពីតំបន់មនុស្សធម៌លើផែនទីយោធា ខណៈសង្រ្គាមហ្កាហ្សា នៅតែបន្ត

2025/04/23 09:40:29 pm        441

អ៊ីស្រាអែល បានបញ្ឈប់ដោយស្ងាត់ស្ងៀមនូវការកំណត់យកផ្នែកមួយចំនួននៃតំបន់ហ្កាហ្សា ធ្វើជាតំបន់មនុស្សធម៌លើផែនទីយោធា ចាប់តាំងពីខ្លួនបន្តការវាយប្រហារដ៏បង្ហូរឈាមឡើងវិញលើទឹកដីប៉ាឡេស្ទីនដ៏តូចចង្អៀតមួយនេះកាលពីខែមុន។ សកម្មភាពនេះបានបង្កើនការភ័យខ្លាចក្នុងចំណោមបុគ្គលិកជំនួយ ចំពោះសុវត្ថិភាពរបស់ជនស៊ីវិលដែលស្នាក់នៅទីតាំង ដែលពីមុនធ្លាប់ត្រូវបានចាត់ទុកថាជាកន្លែងមានការការពារពីការបាញ់ប្រហារ។

ទឹកដីដ៏តូចមួយផ្នែកនៅតំបន់ហ្កាហ្សា ភាគខាងត្បូង ត្រូវបានកំណត់ដោយអ៊ីស្រាអែល ក្នុងខែធ្នូ ឆ្នាំ២០២៣ ថាជា "តំបន់មនុស្សធម៌" ជាទីដែលជនស៊ីវិលត្រូវបានប្រាប់ឱ្យភៀសខ្លួនទៅដោយសុវត្ថិភាព។ តំបន់មនុស្សធម៌ទាំងនេះត្រូវពង្រីកកាលពីខែឧសភា ឆ្នាំមុន ដោយគ្របដណ្តប់តំបន់ធំមួយនៅភាគនិរតីហ្កាហ្សា រួមមានក្រុង Khan Younis ក្រុង Deir al-Balah និង al-Mawasi ជាដើម។

រហូតមកដល់ខែមករា តំបន់មនុស្សធម៌ត្រូវបានគូសនៅលើផែនទី ដែលបង្ហោះតាមអ៊ីនធឺណិត និងទម្លាក់ពីលើអាកាសដោយកងកម្លាំងការពារអ៊ីស្រាអែល (IDF) ទៅឱ្យពលរដ្ឋប៉ាឡេស្ទីន។ ជាលទ្ធផល មនុស្សជាង ១លាននាក់បាននាំគ្នាភៀសខ្លួនទៅតំបន់នោះ។ ប៉ុន្តែការលើកឡើងពីតំបន់មនុស្សធម៌ទាំងនេះ បានបាត់ចេញពីផែនទី ចាប់តាំងពីបទឈប់បាញ់របស់អ៊ីស្រាអែល ជាមួយក្រុមហាម៉ាស បានដួលរលំនៅក្នុងខែមីនាមក ដែលបង្កភាពមិនច្បាស់លាស់ដល់សុវត្ថិភាពមនុស្សជាង ១លាននាក់នោះ។

គួរឱ្យដឹងថា តំបន់មនុស្សធម៌មិនមានសុវត្ថិភាពទាំងស្រុងទេ ខណៈតួលេខផ្លូវការបានបង្ហាញថា ទីតាំងនោះត្រូវវាយប្រហារដោយអ៊ីស្រាអែល យ៉ាងហោចណាស់ ២៨ដង នៅមុនខែមករា ហើយការស៊ើបអង្កេតរបស់សារព័ត៌មាន BBC បានដាក់តួលេខដល់ទៅ ៩៧ដង ដោយមនុស្ស ៥៥០នាក់ត្រូវសម្លាប់៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm