កងទ័ពអ៊ីស្រាអែល ត្រូវការប្រាក់ ២,៦ពាន់លានដុល្លារ បន្ថែមដើម្បីពង្រីកសង្រ្គាមនៅហ្កាហ្សា

2025/04/23 09:47:45 pm        387

សេចក្ដីរាយការណ៍ពីសារព័ត៌មាន Yedioth Ahronoth បានឱ្យដឹងថា កងទ័ពអ៊ីស្រាអែល ប៉ាន់ប្រមាណថា ខ្លួននឹងត្រូវការប្រាក់បន្ថែមចំនួន ១០ពាន់លានស្ហាកែល ឬប្រមាណជា ២,៦ពាន់លានដុល្លារអាមេរិក ដើម្បីពង្រីកសង្រ្គាមរបស់ខ្លួននៅលើតំបន់ហ្កាហ្សាស្ទ្រីប។

កាសែតមួយនេះបាននិយាយថា "ការបន្តសង្រ្គាមនៅតំបន់ហ្កាហ្សា ឡើងវិញជាងមួយខែមុន បន្ទាប់ពីបទឈប់បាញ់ត្រូវបញ្ចប់ និងផែនការពង្រីកជម្លោះនោះជាមួយនឹងប្រតិបត្តិការជើងគោកទ្រង់ទ្រាយធំ កំពុងជំរុញការចំណាយយ៉ាងសំខាន់” ហើយរឿងនេះត្រូវបានជំទាស់យ៉ាងខ្លាំងដោយក្រសួងហិរញ្ញវត្ថុ។

មន្ត្រីជាន់ខ្ពស់ម្នាក់បានប្រាប់កាសែត Yedioth ថា "នេះជារឿងមិនអាចនឹកស្មានដល់ ដែលថាទឹកប្រាក់ ២,៦ពាន់លានដុល្លារ ផ្សេងទៀតអាចត្រូវបានបញ្ចូលទៅក្នុងថវិកាការពារជាតិសម្រាប់យុទ្ធនាការយោធា ទោះបីជាមានទឹកប្រាក់ប្រមាណ ៣១ពាន់លានដុល្លារ ដែលត្រូវបានបែងចែករួចទៅហើយក្ដី - រួមទាំងការប្រើប្រាស់មូលនិធិបម្រុង ២,៦ពាន់លានដុល្លារ"។

របាយការណ៍បញ្ជាក់ថា ការចំណាយបន្ថែមនោះនឹងត្រូវបានប្រើដើម្បីដណ្តើមយកទឹកដីប្រហែល ៤០% នៃតំបន់ហ្កាហ្សា ក្នុងប៉ុន្មានសប្តាហ៍ខាងមុខ ពង្រឹងសន្តិសុខនៃការតាំងទីលំនៅរបស់អ៊ីស្រាអែល នៅជិតព្រំដែនហ្កាហ្សា និងទប់ស្កាត់ការបន្តការបាញ់រ៉ូកែតចូលអ៊ីស្រាអែល។

គួរឱ្យដឹងថា យោងតាមតួលេខ ដែលចេញផ្សាយដោយកាសែតសេដ្ឋកិច្ចអ៊ីស្រាអែល Calcalist នៅដើមឆ្នាំនេះ អ៊ីស្រាអែល បានចំណាយប្រាក់ចំនួន ២៥០ពាន់លានស្ហាកែល (៦៧,៥៧ ពាន់លានដុល្លារ) ក្នុងឆ្នាំ២០២៤ សម្រាប់ការវាយលុកផ្នែកយោធារបស់ខ្លួននៅលើតំបន់ហ្កាហ្សាស្ទ្រីប៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        74
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        107
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        94

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm