គណបក្សប្រឆាំងរបស់ប្រទេសទួរគី បានអំពាវនាវឲ្យអ្នកគាំទ្រប្រមូលផ្តុំគ្នា នៅខាងក្រៅសភា ក្នុងទីក្រុងអង់ការ៉ា នាថ្ងៃពុធនេះ ដើម្បីប្រឆាំងនឹងការហាមឃាត់ជាផ្លូវការលើការប្រមូលផ្តុំនៅថ្ងៃនិមិត្តរូបសម្រាប់គណបក្សសាធារណរដ្ឋ។
រយៈពេលមួយខែបន្ទាប់ពីការចាប់ខ្លួនអភិបាលក្រុងអ៊ីស្តង់ប៊ុល លោក Ekrem Imamoglu ដែលជាគូប្រជែងនយោបាយដ៏ធំបំផុតរបស់លោកប្រធានាធិបតី រ៉េសិប តាយីប អឺដូហ្កាន់ ( Recep Tayyip Erdogan) ប្រធានគណបក្សសាធារណរដ្ឋ (CHP) លោក Imamoglu បាននិយាយថា លោកនឹងថ្លែង នៅខាងក្រៅសភា នៅពេលដែលប្រទេសនេះ ប្រារព្ធទិវាអធិបតេយ្យភាពជាតិ។
លោក Ozgur Ozel ដែលថ្មីៗនេះត្រូវបានគេតែងតាំងជាមេដឹកនាំរបស់គណបក្ស CHP ដែលត្រូវបានបង្កើតឡើងដោយស្ថាបនិកនៃសាធារណរដ្ឋទួរគីលោក Mustafa Kemal Ataturk ។ លោក Ozel បានរំលឹកឡើងវិញនូវការអំពាវនាវឲ្យធ្វើបាតុកម្ម ក្នុងការបង្ហោះនៅលើបណ្តាញសង្គម X កាលពីល្ងាចថ្ងៃអង្គារ បើទោះបីជារដ្ឋាភិបាល បានហាមឃាត់ការជួបជុំគ្នាក៏ដោយ។
លោកបាននិយាយថា៖« ថ្ងៃទី ២៣ ខែមេសា មិនអាចហាមឃាត់បានទេ។ ការប្រមូលផ្តុំរបស់យើង នៅមុខសភា និងការហែក្បួនរបស់យើងទៅកាន់កន្លែងបញ្ចុះសពរបស់លោក Anitkabir (ផ្នូររបស់លោក Ataturk ) មិនអាចបញ្ឈប់បានទេ»។
«ខ្ញុំសូមអញ្ជើញអ្នករស់នៅទីក្រុងអង់ការ៉ាទាំងអស់ ជាពិសេសយុវជន និងសិស្សានុសិស្ស និងអ្នកគ្រប់គ្នាដែលនឹងនៅទីក្រុងអង់ការ៉ា នៅថ្ងៃពុធនេះ ទៅកាន់សភា នៅម៉ោង៥:00 ល្ងាច (ម៉ោងៈ ១៤:00 ម៉ោងសកល) ដោយកាន់ទង់ជាតិទួរគី នៅក្នុងដៃទាំងអស់គ្នា។ អធិបតេយ្យភាព ជារបស់ប្រជាជនទាំងអស់»។