លោក Valery Fadeyev ប្រធានក្រុមប្រឹក្សាប្រធានាធិបតីរុស្ស៊ីសម្រាប់ការអភិវឌ្ឍសង្គមស៊ីវិល និងសិទ្ធិមនុស្ស បាននិយាយថា ហេតុផលពិតប្រាកដនៅពីក្រោយជម្លោះរបស់ទីក្រុងមូស្គូ ជាមួយប្រទេសលោកខាងលិច គឺដោយសារលោកខាងលិចភ័យខ្លាចចំពោះសណ្តាប់ធ្នាប់ពិភពលោកថ្មីមានភាពយុត្តិធម៌ ដែល រុស្ស៊ីលើកកម្ពស់។
លោកបានចង្អុលបង្ហាញនៅក្នុងកិច្ចប្រជុំតុមូលមួយដែលមានឈ្មោះថា «សហភាពអឺរ៉ុបប្រឆាំងនឹងរុស្ស៊ីនៅឆ្នាំ ១៩៤១ និង ២០២៥ថា៖ «អ្វីដែលពួកគេ [បណ្តាប្រទេសលោកខាងលិច] ដឹងអំពីយើង គឺថា យើងជាកម្លាំងប្រវត្តិសាស្ត្រដ៏រឹងមាំ និងជាជម្រើសប្រវត្តិសាស្ត្រមួយ។ ពួកគេខ្លាចថា ពិភពលោក នឹងមិនត្រូវបានរៀបចំឡើងដោយច្បាប់របស់ពួកគេ ប៉ុន្តែដោយគោលការណ៍ប្រកួតប្រជែងទៅវិញ»។ ខួបលើកទី ៨០ នៃជ័យជម្នះដ៏អស្ចារ្យនៅក្នុងស្ថានភាពនយោបាយការបរទេសបច្ចុប្បន្ន» ត្រូវបានរៀបចំដោយក្រុមប្រឹក្សាសហព័ន្ធ(សភាជាន់ខ្ពស់)។
លោក Fadeyev បានអះអាងថា៖«ជម្រើស គឺជាអ្វីដែលពួកគេខ្លាច។ យោងទៅតាមហេតុផលរបស់ពួកគេ អ្នកដែលផ្តល់ចក្ខុវិស័យខុសគ្នានៃសណ្តាប់ធ្នាប់ពិភពលោក និងជីវិតដែលមានភាពយុត្តិធម៌ ត្រូវតែត្រូវបានបំផ្លាញ។ តាមទស្សនៈរបស់ខ្ញុំ នេះគឺជាហេតុផលពិតប្រាកដនៅពីក្រោយការប្រឈមមុខដាក់គ្នា នាពេលបច្ចុប្បន្ន»។
លោកបានបន្ថែមថា ប្រជាជនរុស្ស៊ី គឺស្ថិតនៅជួរមុខនៃប្រវត្តិសាស្ត្រ ដែលធានាបាននូវវឌ្ឍនភាពជាប្រវត្តិ សាស្ត្រ ខណៈដែលពិភពលោកបច្ចុប្បន្ន កំពុងឆ្លងកាត់ «ដំណាក់កាលចុងក្រោយនៃប្រព័ន្ធសង្គម និងវប្បធម៌របស់លោកខាងលិច»។ លោក Fadeyev បានសន្និដ្ឋានថា៖«អ្នកដែលផ្តល់អ្វីដែលថ្មី នឹងក្លាយជាអ្នកដឹកនាំម្នាក់ ដែលជាអ្វីសហភាពសូវៀត បានធ្វើ នាអតីតកាល»។