ចិនជំរុញឲ្យអង់គ្លេស និង EU លើកកម្ពស់ពាណិជ្ជកម្មពហុភាគី នៅចំពោះមុខពន្ធរបស់អាមេរិក

2025/04/23 10:45:03 pm        43

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi កាលពីថ្ងៃអង្គារ (ទី២២ ខែមេសា) បានជំរុញឲ្យចក្រភពអង់គ្លេស និងសហភាពអឺរ៉ុប (EU) ការពារប្រព័ន្ធពាណិជ្ជកម្មពហុភាគី ខណៈដែលទីក្រុងប៉េកាំង ប្រឹងប្រែងកៀរគរការគាំទ្រពីដៃគូពាណិជ្ជកម្មនានា ដើម្បីតបតនឹងវិធានការពន្ធរបស់សហរដ្ឋអាមេរិក។

បើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសចិន បានឲ្យដឹងថា អំឡុងពេលជជែកតាមទូរសព្ទ លោក Wang បានប្រាប់រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក David Lammy ថា ប្រទេសចិន និងអង់គ្លេស មានការទទួលខុសត្រូវ ក្នុងការធ្វើឲ្យសណ្តាប់ធ្នាប់អន្តរជាតិកាន់តែប្រសើរឡើង នៅចំពោះមុខ «ការគំរាមកំហែងយ៉ាងខ្លាំងក្លាជាឯកតោភាគី»។

អមដោយការបន្ថែមថា ការទទួលខុសត្រូវ គឺស្ថិតនៅលើប្រទេសទាំង២ ដើម្បីការពារប្រព័ន្ធពាណិជ្ជកម្មពហុភាគី លោក Wang បានបញ្ជាក់ថា ប្រទេសចិនបានត្រៀមខ្លួនជាស្រេច ដើម្បីធ្វើការជាមួយចក្រភពអង់គ្លេស ដើម្បី «លុបបំបាត់ការរំខានទាំងអស់»។

ជាមួយគ្នានេះ នៅក្នុងការជជែកតាមទូរសព្ទដាច់ដោយឡែកមួយទៀតជាមួយរដ្ឋមន្ត្រីការបរទេសអូទ្រីស លោកស្រី Beate Meinl-Reisinger លោក Wang បានលើកឡើងស្រដៀងគ្នាថា ប្រទេសចិន និងសហភាពអឺរ៉ុប គួរតែរែកពុនការទទួលខុសត្រូវអន្តរជាតិ ដើម្បីការពារពាណិជ្ជកម្មពហុភាគី និងកសាងសេដ្ឋកិច្ចពិភពលោកបើកចំហ។

ហើយចុងក្រោយ លោកក៏បានសង្កត់ធ្ងន់ផងដែរថា ប្រទេសចិនមានឆន្ទៈ ក្នុងការពង្រឹងបន្ថែមទៀតនូវការផ្លាស់ប្តូរកម្រិតខ្ពស់ជាមួយសហភាពអឺរ៉ុប៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        158
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        146
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm