អគ្គិភ័យដ៏សន្ធោសន្ធៅ បានបំផ្លាញលំនៅឋានរាប់រយខ្នងនៅទីប្រជុំជនទីក្រុងម៉ានីល ប្រទេសហ្វីលីពីននៅព្រឹកថ្ងៃពុធនេះ បណ្តាលឱ្យប្រជាជនរាប់រយគ្រួសារបាត់បង់ផ្ទះសម្បែង។
អគ្គិភ័យបានចាប់ផ្តើមនៅម៉ោង១ និង៥៥ នាទី ទៀបភ្លឺ ម៉ោងក្នុងស្រុក តាមបណ្តោយសហគមន៍លំនៅឋានមិនរៀបរយមួយកន្លែងនៅតំបន់កំពង់ផែទីក្រុងម៉ានីល ហើយត្រូវបានពន្លត់រយៈពេល៩ម៉ោងក្រោយមក។
លោក Arnel Angeles នាយកការិយាល័យគ្រប់គ្រងកាត់បន្ថយហានិភ័យគ្រោះមហន្តរាយទីក្រុងម៉ានីលបានប្រាប់សារព័ត៌មានរ៉យទ័រក្នុងបទសម្ភាសន៍ថា «លំនៅឋានប្រហែល ៥០០ខ្នង ដែលមាន១.៥០០គ្រួសារ បានរងផលប៉ះពាល់ ហើយចំនួននេះអាចកើនឡើង។
ប្រទេសហ្វីលីពីន មានកំណត់ត្រាមិនច្បាស់លាស់ក្នុងការពង្រឹងសុវត្ថិភាពអគ្គិភ័យនៅតាមអគារ លំនៅឋាន និងការិយាល័យ។
កាលពីខែសីហា មនុស្ស១១នាក់បានស្លាប់ បន្ទាប់ពីអគារលំនៅឋានកម្ពស់៥ជាន់ ត្រូវបានអគ្គិភ័យឆាបឆេះនៅ Chinatown ទីក្រុងម៉ានីល។