ក្រុមមន្រ្តីនិយាយថា មនុស្ស ៩នាក់ ត្រូវបានសម្លាប់ ក្រោយយានដ្រួនរុស្ស៊ីវាយប្រហារលើរថយន្តក្រុងដឹកកម្មករនៅប្រទេសអ៊ុយក្រែន ។
ការវាយប្រហារនេះ បានកើតឡើងនៅព្រឹកថ្ងៃពុធនេះ នៅទីក្រុងភាគកណ្តាលឈៀងខាងត្បូង Marhanets ។
លោក Serhiy Lysak គឺជាអភិបាលតំបន់ Dnipropetrovsk និយាយថា មនុស្សយ៉ាងហោច ៣០នាក់ ផ្សេងទៀត បានរងរបួស ហើយចំនួនជនរងគ្រោះ អាចនឹងកើនឡើងបន្ថែមទៀត ។
ការវាយប្រហារនេះ បានកើតមានឡើង ស្របពេលក្រុមមន្រ្តីមកពីអង់គ្លេស បារាំង អាល្លឺម៉ង់ អាមេរិក និងអ៊ុយក្រែន ត្រៀមរៀបចំកិច្ចប្រជុំមួយនៅក្នុងទីក្រុងឡូងដ្រ៍ដែលមានគោលដៅទទួលបានបទឈប់បាញ់នៅក្នុងជម្លោះ ។
សូមបញ្ជាក់ថា រុស្ស៊ីបានបើកការវាយលុកពេញបន្ទុករបស់ពួកគេនៅអ៊ុយក្រែន កាលពីថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២២ ។ គេបានប៉ាន់ស្មានថា មនុស្សរាប់ម៉ឺននាក់ ត្រូវបានសម្លាប់ ឬរងរបួសនៅភាគីទាំងអស់ ចាប់តាំងពីពេលនោះមក ។
ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានប្រកាសបទឈប់បាញ់រយៈពេល ៣០ម៉ោង សម្រាប់ពិធីបុណ្យសាសនា Easter (ការរស់ឡើងវិញរបស់ព្រះយេស៊ូ)កាលពីថ្ងៃអាទិត្យ ៕