«ផ្នែកវេជ្ជសាស្រ្តបូរាណ ជាផ្នែកសំខាន់មួយក្នុងវិស័យសុខាភិបាល ដែលត្រូវបង្កើនការយកចិត្តទុកដាក់ពង្រឹង និងពង្រីកបន្ថែមទៀត»

2025/04/24 01:01:21 am        125

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥នេះ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល រួមជាមួយថ្នាក់ដឹកនាំក្រសួង បានអញ្ជើញចុះជួបសំណេះសំណាល និងពិនិត្យវឌ្ឍនភាពការងារនៅមជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបូរាណ ដើម្បីផ្តល់ជាជំរុញលើកទឹកចិត្ត និងផ្តល់អនុសាសន៍ដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ ក្នុងការបង្កើនប្រសិទ្ធភាពការងារបន្ថែមទៀត។

​ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានសួរសុខទុក្ខថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃមជ្ឈមណ្ឌលជាតិ ដែលកំពុងបំពេញការងារ។ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា បានជំរុញឱ្យថ្នាក់ដឹកនាំ និងមន្រ្តីនៃមជ្ឈមណ្ឌលជាតិ ត្រូវបង្កើនសមត្ថភាពរបស់ខ្លួន ដោយត្រូវបង្កើនសមត្ថភាពស្រាវជ្រាវអំពីផ្នែកវេជ្ជសាស្រ្តបុរាណ និងបង្កើនកិច្ចសហការជាមួយប្រទេសជឿនលឿនខាងផ្នែកឱសថបូរាណ។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំថា ការដឹង ការស្គាល់ ប្រកបដោយជំនាញច្បាស់លាស់របស់មន្រ្តីវេជ្ជសាស្រ្តបូរាណ គឺជាការលើកទឹកចិត្ត និងការទាក់ទាញដល់មហាជនទូទៅ ដើម្បីរក្សាការប្រើប្រាស់ឱសថបូរាណនេះឱ្យទូលំទូលាយ និងបន្តថែរក្សាប្រពៃណីវេជ្ជសាស្ត្របូរាណខ្មែរគង់វង្សជាបន្ត។ មជ្ឈមណ្ឌលជាតិ គឺជាផ្នែកមួយក្នុងការរួមចំណែកជួយវិស័យសុខាភិបាល ដែលត្រូវយកចិត្តទុកដាក់ ក្នុងការចូលរួមដើម្បីឆ្ពោះទៅលើកិច្ចការទាំងឡាយ និងត្រៀមខ្លួនជានិច្ចក្នុងការគិតពិចារណាទុកជាមុន ក្នុងការដោះស្រាយរាល់បញ្ហាដែលជួបប្រទះ ដើម្បីដោះស្រាយឱ្យបានជោគជ័យ និងពង្រីកការប្រើប្រាស់វេជ្ជសាស្រ្តបូរាណឱ្យកាន់តែល្អប្រសើរ។

ជាមួយគ្នានេះដែរ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា ក៏បានឆ្លៀតចុះពិនិត្យដល់និស្សិតដែលសិក្សាផ្នែកឱសថ ដើម្បីផ្តល់ជាការណែនាំ និងគន្លឹះក្នុងការក្លាយខ្លួនជាអ្នកប្រកបវិជ្ជាជីវៈសុខាភិបាល ព្រមទាំងផ្តល់ជាកម្លាំងចិត្តដល់និស្សិតទាំងអស់ ឱ្យបន្តខំប្រឹងប្រែងស្វែងយល់ក្នុងការសិក្សារៀនសូត្រ ដែលនឹងក្លាយជាយុវជនអ្នកបន្តវេន នៅក្នុងវិស័យសុខាភិបាល។ 

ជាចុងក្រោយ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី សូមថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ នៃមជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបូរាណ ដែលតែងតែខិតខំយកចិត្តទុកដាក់ ក្នុងការបម្រើការងារកន្លងមក និងត្រូវមានស្មារតីរួបរួមគ្នា ចេះជួយគ្នា ចែករំលែកគ្នា សាមគ្គីភាព គោរពវិន័យការងារ និងក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីអភិវឌ្ឍវិស័យសុខាភិបាល ផ្នែកវេជ្ជសាស្រ្តបុរាណឱ្យកាន់តែប្រសើរឡើង៕

អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm