ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល សម្លាប់មនុស្ស ១០នាក់ នៅសាលារៀនដែលគ្រួសារជនភៀសខ្លួនស្នាក់នៅ

2025/04/24 01:14:42 am        111

អាជ្ញាធរសុខាភិបាលក្នុងតំបន់ បានឲ្យដឹងថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលទៅលើសាលារៀនមួយដែលជាទីកន្លែងផ្តល់ជម្រកដល់ក្រុមគ្រួសារជនភៀសខ្លួន នៅភាគខាងជើងតំបន់ហ្កាហ្សា បានសម្លាប់មនុស្សយ៉ាងហោចណាស់ ១០នាក់ ខណៈដែលការវាយប្រហារមួយទៀត បានត្រូវចំមន្ទីរពេទ្យកុមារ ដោយនាំឲ្យចំនួនអ្នកស្លាប់ឡើងដល់ទៅ ២០នាក់ នៅថ្ងៃពុធ (ទី២៣ ខែមេសា)។

ក្រុមគ្រូពេទ្យបឋមសង្គ្រោះ បានប្រាប់ថា ការវាយប្រហារតាមអាកាសទៅលើសាលារៀន Yaffa ក្នុងតំបន់ Tuffah នៃទីក្រុងហ្កាហ្សា បានធ្វើឲ្យតង់ និងសាលារៀនមានអគ្គិភ័យ។ មិនទាន់មានការអត្ថាធិប្បាយរបស់អ៊ីស្រាអែលនៅឡើយទេ ជុំវិញការវាយប្រហារសាលារៀន។

សាក្សីដែលបានឃើញផ្ទាល់ភ្នែក ឈ្មោះ Um Mohammed Al-Hwaiti បាននិយាយថា៖ «ពួកយើងកំពុងដេក ស្រាប់តែមានអ្វីមួយផ្ទុះឡើង យើងចាប់ផ្តើមរកមើល ហើយបានឃើញថា សាលារៀនទាំងមូល កំពុងត្រូវភ្លើងឆេះ តង់នៅត្រង់នេះ និងត្រង់នោះ ក៏មានភ្លើងឆេះដូចគ្នា។ អ្វីៗគ្រប់យ៉ាងត្រូវភ្លើងឆេះ»។

គួរបញ្ជាក់ថា បើយោងតាមអាជ្ញាធរសុខាភិបាលតំបន់ហ្កាហ្សា បានឲ្យដឹងថា ចាប់តាំងពីបទឈប់បាញ់ខែមករា បានដួលរលំ កាលពីថ្ងៃទី១៨ ខែមីនា ការវាយប្រហាររបស់អ៊ីស្រាអែល បានសម្លាប់ជនជាតិប៉ាឡេស្ទីនជាង ១.៦០០នាក់ ហើយរាប់រយពាន់នាក់ត្រូវបានបង្ខំឲ្យចាកចេញពីផ្ទះសម្បែងរបស់ពួកគេ ខណៈដែលអ៊ីស្រាអែល បានដណ្តើមកាន់កាប់អ្វីដែលខ្លួនហៅថា តំបន់ទ្រនាប់នៃដែនដីហ្កហ្សា៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm