ក្រសួងការបរទេសអ៊ុយក្រែន បានសរសេរនៅលើហ្វេសប៊ុកថា ឯកអគ្គរដ្ឋទូតចិនប្រចាំនៅទីក្រុងគីវ លោក Ma Shengkun ត្រូវបានកោះអញ្ជើញទៅក្រសួងការបរទេសអ៊ុយក្រែន ដោយសារមានការចោទប្រកាន់ថា មានការចូលរួមរបស់ពលរដ្ឋចិន ក្នុងអរិភាព និងកិច្ចសហប្រតិបត្តិការការពារជាតិរបស់ទីក្រុងប៉េកាំង ជាមួយទីក្រុងមូស្គូ។
ទីក្រុងគីវ បានអះអាងថា ភ័ស្តុតាងមួយចំនួន ត្រូវបានផ្តល់ដល់ភាគីចិន ហើយ«ការព្រួយបារម្ភយ៉ាងខ្លាំង» ត្រូវបានបង្ហាញ។
រដ្ឋាភិបាលចិនបានច្រានចោលយ៉ាងដាច់អហង្ការចំពោះការអះអាងនៃការផ្គត់ផ្គង់អាវុធសម្រាប់ប្រតិបត្តិការយោធាពិសេស ក្នុងឱកាសជាច្រើន និងនៅកម្រិតផ្សេងៗ។ ទីក្រុងប៉េកាំង ក៏បានបដិសេធមិនបញ្ជូនទាហានខ្លួន ទៅចូលរួមក្នុងជម្លោះដែរ។ រដ្ឋាភិបាលរបស់ប្រទេសនេះ ទាមទារឲ្យពលរដ្ឋខ្លួនចៀសវាងការជាប់ពាក់ព័ន្ធនឹងអរិភាពនានា។