ក្រសួងសុខាភិបាលនិងរដ្ឋបាលរាជធានី ត្រៀមសង់មណ្ឌលព្យាបាលកូវីដអាចដាក់គ្រែ១៥.០០០គ្រែ

2021/12/07 11:33:13 pm        563

ភ្នំពេញ៖ យោងតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ថ្លែង​នៅក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើ​ប្រាស់​ជាផ្លូវការផ្លូវជាតិលេខ១១ នៅខេត្តព្រៃវែង កាល​ពី​ម្សិលមិញ ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល រួមជាមួយឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងក្រុមការងារបច្ចេកទសក្រសួងសុខាភិបាល និងសាលារាជធានី​ភ្នំពេញ បានអញ្ជើញចុះទៅពិនិត្យទីតាំងត្រៀមសាងសង់មណ្ឌលព្យាបាលជំងឺកូវីដ-១៩ ព្រោះ ទីតាំងបច្ចុប្បន្ន រួម​មាន​ទីតាំង​ពហុកីឡដ្ឋានអូឡាំពិក ទីតាំងព្រែកព្នៅ និងទីតាំងមួយចំនួនទៀតដែលបានខ្ចីពីឯកជនត្រូវប្រគល់ជាបន្តបន្ទាប់ទៅ​ម្ចាស់ទីតាំងឯកជនទាំងនោះវិញចាប់ពីចុងឆ្នាំ២០២១នេះ។

ចំពោះទីតាំងនឹងត្រៀមសាងសង់មណ្ឌលព្យាបាលនោះ ស្ថិតនៅក្នុងសង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានី​ភ្នំពេញ ដែលគ្រោងនឹងអាចដាក់គ្រែបានសរុបចំនួន ១៥.០០០គ្រែ ទាំងការព្យាបាលកម្រឹតធ្ងន់ និងកម្រឹត​ស្រាល។

ម្យ៉ាង​វិញ​ទៀត តាមការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្រ្តី មណ្ឌលព្យាបាលថ្មីនេះ នឹងត្រូវទទួលអ្នកជំងឺ ដែល​ផ្ទេរ​មក​ពីមណ្ឌលព្យាបាលពហុកីឡដ្ឋានអូឡាំពិក និង​មណ្ឌលព្យាបាល​ព្រែកព្នៅ ​ព្រោះពហុកីឡដ្ឋានអូឡាំពិកត្រូវត្រៀម​សម្រាប់​ហ្វឹកហាត់​បម្រើ​ឱ្យការ​ប្រកួត​ស៊ីហ្គេម​ ឆ្នាំ២០២៣។

ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានណែនាំដល់ក្រុមការងារ​បច្ចេកទេស​ឱ្យ​យក​ចិត្ត​ទុកដាក់​សាងសង់​ដោយត្រូវគោរពទៅតាមបទដ្ឋានមន្ទីរពេទ្យព្យាបាល​ជំងឺកូវីដ-១៩ ​ដើម្បីធានាបានទាំងគុណភាព និង​សុវត្ថិភាព និងដោយឡែកអគារក៏ត្រូវគោរពទៅតាម​និយាមអគារដែលមានគុណភាព។

ឯកឧត្តមរដ្ឋមន្រ្តីក្រសួងសុខាភិបាល ​និងឯកឧត្តមអភិបាលរាជធានីភ្នំពេញ បានឯកភាពទៅ​លើ​ទីតាំង​ដែលត្រូវ​សាង​សង់​មជ្ឈមណ្ឌល​ព្យាបាលជំងឺកូវីដ-១៩ និងបានណែនាំដល់ក្រុមការងារ​បច្ចេកទេសទាំងពីរ​ត្រូវសិក្សារៀបចំ​ផែនការ​មេ​ឱ្យ​បានឆាប់រហ័សបំផុត ព្រោះទីតាំងនោះត្រូវចាក់​បំពេញ​ដីបន្ថែម និងត្រូវធានាការសាងសង់ឱ្យបានរួចរាល់ក្នុងរយៈ​ពេល​ពី៦ទៅ៨ខែ៕

អត្ថបទ រដ្ឋា


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm